បើតាមការសង្កេតរបស់ក្រុមភ្នាក់ងារព័ត៌មានអរិយធម៌បានឲ្យដឹងថា ទិដ្ឋភាពជាទូទៅនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦កញ្ញា២០១៣នេះ មានសភាពស្ងប់ស្ងាត់ជាងរាល់ថ្ងៃបន្តិច ដោយយល់ថា សម្រាប់ច័ន្ទដើមសប្តាហ៍ត្រូវចូលបម្រើការងាររបស់មន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតនោះក៏ដោយ ។
ភាពស្ងប់ស្ងាត់នៅតាមដងផ្លូវនាពេលនេះ ទំនងជាប្រជាពលរដ្ឋមានការភ័យខ្លាចនៅក្នុងព្រឹត្តិការណ៍ផ្ទុះហិង្សារវាងសមត្ថកិច្ចនិងក្រុមបាតុករ កាលពីយប់ថ្ងៃទី១៥កញ្ញាម្សិលមិញ នៅស្ពានអាកាសក្បាលថ្នល់ ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង រងរបួស៣នាក់ ៕
» Breaking News, ព័ត៌មានជាតិ » នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញថ្ងៃទី ១៦ នេះសភាពការណ៍ហាក់ដូចជាស្ងប់ស្ងាត់