ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់​ស្លាប់​ដោយ​ជិះ​ម៉ូតូបុក​សមត្ថកិច្ច ​

យុវជន​ម្នាក់​ស្លាប់​ដោយ​ជិះ​ម៉ូតូបុក​សមត្ថកិច្ច ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ៩​យប់ ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅតាម បណ្តោយ ផ្លូវ​លេខ ៣៦៩ ជិត​ផ្សារ​ចាម សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ​។ យុវជន​ម្នាក់​ត្រូវបាន​ស្លាប់ បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម នៅនឹងកន្លែង​កើតហេតុ ដោយសារ​រូបគេ ជិះ​ម៉ូតូ​គុប​ជ្រុង​មួយគ្រឿង ក្នុង​ល្បឿន​លឿន​ទៅបុក ។ នគរបាល​ម្នាក់​កំពុង​ចុះ​វាស់វែង
ករណី​គ្រោះថ្នាក់ ចរាចរណ៍ ម៉ូតូ ២ បុក​គ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ៣​នាក់ ។​
​យោងតាម​ប្រភពព័ត៌មាន​នៅ កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​សង្កេតឃើញ យុវជន ២​នាក់ ជិះ​ម៉ូតូ​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1N-2444 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ៣៦៩ ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន​លុះ​ជិះ​ដល់​ចំណុចកើតហេតុ បានគេច​ម៉ូតូ​មួយគ្រឿង​នៅមុខ ក៏
​ជ្រុល​ទៅបុក ជាមួយ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ កំពុង​ជិះ​ម្នាក់ឯង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ទាំង ២​គ្រឿង មាន​គ្នា​ចំនួន ៣ នាក់ ត្រូវ​រងរបួស​ធ្ងន់ធ្ង​រ សន្លប់​ស្តូកស្តឹង នៅនឹងកន្លែង​កើតហេតុ ចំណែក​ម៉ូតូ​របស់​ពួកគេ​ត្រូវ​រង​ការខូចខាត​ទាំងស្រុង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya