ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣នេះ កម្លាំងសមត្ថកិច្ច និងក្រុមបាតុករបាន បន្តប៉ះទង្គិចគ្នា នៅស្ពានអាកាសក្បាលថ្នល់ រហូតសមត្ថកិច្ចបង្ខំចិត្តបាញ់ គ្រាប់បែកផ្សែងបំបែកក្រុមបាតុករ។
វេលាម៉ោង ៩ យប់ថ្ងៃដដែល ក្រុមបាតុករមិនទាន់រំសាយនៅឡើយនោះទេ។ ដោយឡែកចរាចរណ៍វិញ បានកកស្ទះយ៉ាងខ្លាំង នៅតាមកំណាត់ផ្លូវឆ្ពោះទៅកាន់ស្ពានអាកាសក្បាលថ្នល់។
រហូតដល់ម៉ោង ៩ និង៤០នាទីយប់ កម្លាំងសមត្ថកិច្ច និងបាតុករនៅតែប៉ះទង្គិចគ្នា រីឯអ្នកធ្វើដំណើរដែលជាប់ស្ទះចរាចរណ៍មួយចំនួន បានចុះចោលរថយន្ត ហើយគេចខ្លួន ដើម្បីសុវត្ថិភាពរបស់ខ្លួន។
នៅម៉ោង ១០ និង២៨នាទីយប់ក្រុមបាតុករបានសម្រុកចូលវាយទីស្នាក់ការប៉ុស្តិ៍នគរបាលនៅសង្កាត់ចាក់អង្រែលើ ហើយកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាតុករ ៤-៥នាក់។ បាតុករខ្លះទៀត មានកាំភ្លើងថែមទៀតផង៕