ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» Breaking News, ព័ត៌មានជាតិ » មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បិទ​បញ្ចប់​ហើយ តែ​….. ​

មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បិទ​បញ្ចប់​ហើយ តែ​….. ​

ភ្នំពេញ​៖  មហា​បាតុកម្ម ដែល​គណបក្ស​សង្គ្រោះ​ជាតិ ហៅថា ជាការ​សម្តែង​មតិ និង​ឆន្ទៈ​ទាមទារ​​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត នា​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា បានចាប់ផ្តើម​ឡើង​ពី​ម៉ោង​ប្រមាណ​៨​ព្រឹក ដោយ​មានការ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​ពី​ទី​ស្នាក់ការគណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ទីស្នាក់ការ​ក្នុង​ខណ្ឌទួលគោក និង​នៅ​ទីតាំង​ទីស្នាក់ការ​គណបក្ស​ចាស់​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សុធារស មកកាន់​ទីលាន​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ​លោក សម រង្ស៊ី លោក កឹម សុខា និង​លោក គង់ គាំ​។​
​ក្បួន​ជួបជុំ​តាំងពីព្រឹក​ព្រលឹម​រហូតដល់​ម៉ោង​ប្រមាណ​ជា​១១​ថ្ងៃ ក្រុមបាតុករ បាន​ជួប​សម្តែង​មតិ​នានា លោក សម រង្ស៊ី និង​លោក កឹម សុខា ក៏បាន​ថ្លែង​សុន្ទរ​កា​ថា ទៅកាន់​អ្នកគាំទ្រ​ដោយ​ស្ងៀមស្ងាត់​នៅលើ​ទីលាន​ប្រជាធិបតេយ្យ ។ រហូតដល់​ម៉ោង ១១ និង​១៥​នាទី​លោក សម រង្ស៊ី និង លោក កឹម សុខា បាន​ដឹកនាំ​ក្រុមបាតុករ​មួយចំនួន​ឆ្ពោះទៅកាន់​មុខ​ព្រះបរមរាជវាំង ដែលជា​កន្លែង​ហាមឃាត់​បណ្តាល​ឲ្យ​មានការ​ប៉ះទង្គិច​ពាក្យសម្តី​មួយចំនួន​រវាង​ក្រុមបាតុករជាមួយ​កងកម្លាំង​សមត្ថកិច្ច​។ ទោះបីជា​យ៉ាងណា​ការប៉ះទង្គិច​ក៏បាន​រំសាយ​ទៅវិញ បន្ទាប់ពី​លោក សម រង្ស៊ី បានធ្វើ​ដំណើរ​ត្រឡប់​ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ​វិញ​។​
​មហា​បាតុកម្ម ដែលមាន​កម្លាំង​សមត្ថកិច្ច​យាមកាម និង​រក្សា​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​នោះ គេ​រំពឹងថា អាច​បញ្ចប់ទៅ ដោយ​អហិង្សា​។ តែ​ជា​អកុសល​មកដល់​ម៉ោង ៣ និង​៥០​នាទី​រសៀល​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​រវាង​ក្រុម​បា​តុ ករ និង​កម្លាំង​សមត្ថកិច្ច នៅមុខ​វត្ត​ឧណ្ណាឡោម ក្នុង​ខណ្ឌដូនពេញ ខណៈ​ក្រុមបាតុករ​បាន​ព្យាយាម​ទម្លុះ​បន្លា​លួស ដង្ហែ​ក្បួន​ទៅកាន់​មុខ​ព្រះបរមរាជវាំង ជា​តំបន់ហាមឃាត់​។​
​ការប៉ះទង្គិច​គ្នា បាន​បង្ខំចិត្ត​ឲ្យ​កម្លាំង​សមត្ថកិច្ច បាន​ប្រើ​គ្រាប់​បែកផ្សែង និង​បាញ់​ទឹក​បំបែក​ក្រុមបាតុករ គ្រា​ដែល ក្រុមបាតុករ​ប្រើ​ដុំថ្ម​គប់​ទៅលើ​សមត្ថកិច្ច​។ ការប៉ះទង្គិច​គ្នា​នេះ បណ្តាល​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ម្នាក់របួសធ្ងន់ និង​ក្រុមបាតុករ​មួយចំនួនរងរបួស​ផងដែរ​។​
​ក្រោយ​ប៉ះទង្គិច​គ្នា​មួយសន្ទុះ ដោយមាន​ការ​ចរច​គ្នា​រវាង​លោក សម រង្ស៊ី និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ ក្រុមបាតុករ​ទាំងអស់ ក៏បាន​រំសាយ​ផងដែរ​។​
​ការប៉ះទង្គិច​គ្នា​នៅមុខ​វត្ត​ឧណ្ណាឡោម​នេះ លោក សម រង្ស៊ី បាន​ថ្លែង​ថ្កោលទោស​ដល់​ក្រុមបាតុករ ដែល​ប្រើ​ដុំថ្ម គប់​ទៅលើ​សមត្ថកិច្ច​។ ដោយឡែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ ក៏បាន​បញ្ជាក់​ផងដែរ​ថា កម្លាំង​សមត្ថកិច្ច របស់លោក បាន​អត់ធ្មត់​ជា​អតិបរមា ហើយ​ការប្រើ​រថយន្ត​បាញ់​ទឹក និង​គ្រាប់​បែកផ្សែង គ្រាន់តែ​ជាការ​បំបែក​ក្រុម បាតុករ​ប៉ុណ្ណោះ​។​
​ក្រោយ​ការរំសាយ​នៅមុខ​វត្ត​ឧណ្ណាឡោម ក្រុមបាតុករ និង​សមត្ថកិច្ច​នៅ​ម៉ោង​ប្រមាណ​ជា ៦​ល្ងាច បាន​បន្ត​មក​ប៉ះ  ទង្គិច​គ្នា​នៅមុខ​រោងកុន​លុ​ច្ស ខណៈ​ក្រុមបាតុករ​ទៅ​រុះរើ​រណា​ង​បន្លាស​លួស​។ មិនតែប៉ុណ្ណោះ​ក្រុមបាតុករ​បាន​ប្រើ  ដុំថ្ម​គប់​ទៅលើ​រោងកុន​លុ​ច្ស​របស់​លោកស្រី ឈឹម វ​ត្តី ថែម​ទៀតផង​។ ការប្រមូលផ្តុំ​នេះ បាន​ពន្យារ​រហូតដល់ ម៉ោង ៧ និង​៨​នាទី​យប់​មិនបាន​រំសាយ​ឡើយ ទោះបី​មាន​អន្តរាគមន៍​ពី​លោកស្រី មូរ សុខ​ហួរ​។ តែ​ទីបំផុត​នៅ ម៉ោង ៨​ក្រុមបាតុករ​ជួបជុំ​នៅមុខ​រោងកុន​លុ​ច្ស បាន​រំសាយ​ទៅវិញ បន្ទាប់ពី​មានការ​អន្តរាគមន៍​ពី​សមត្ថកិច្ច និង អាជ្ញាធរ ខណ្ឌដូនពេញ​។​
​រហូតដល់​ម៉ោង ៨ និង​២៦​នាទី​យប់​ថ្ងៃ​ដដែល ក្រុមបាតុករ និង​សមត្ថកិច្ច បាន​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​ទៀត នៅ​ស្ពាន អាកាស​ក្បាលថ្នល់ រហូតដល់​សមត្ថកិច្ច​បាញ់​គ្រាប់​បែកផ្សែង​បំបែក​ក្រុមបាតុករ​ផងដែរ​។​
​ដោយឡែក​នៅឯ​ទីលាន​ប្រជាធិបតេយ្យ​ឯណោះ​វិញ នៅ​ម៉ោងជាង ៦ លោក សម រង្ស៊ី និង លោក កឹម សុខា បាន ចាក​ចេញពី​ទីលាន​ប្រជាធិបតេយ្យ និង​ប្រកាស​ឲ្យ​ក្រុមបាតុករ​ទាំង​សម្រាក ដោយ​រង់ចាំ​បន្តធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ទៀត​។​
​ទោះបីជា​យ៉ាង​នៅលើ​ទីលាន​ប្រជាធិបតេយ្យ​នៅ​យប់​ថ្ងៃទី​១៥ ខែកញ្ញា មាន​បាតុករ​មួយចំនួន​តូច បន្ត​នាំ​ស្នាក់នៅ ទីនោះ មានបាន​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ឡើយ​។​
​ស្របពេល​ជាមួយ​ការធ្វើ​មហា​តុ​កម្ម​ជា​លើក​ទី​២ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ផ្លូវ​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​បិទ​ចរាចរ ហើយ​ផ្ទះ​មន្ត្រី​ធំៗ​មួយចំនួន ក៏ត្រូវ​បានដាក់​កម្លាំង​យាមកាម​យ៉ាង​ល្អិតល្អន់​ផងដែរ​។ ដោយ ឡែក​នៅតាម​ផ្សារ កន្លែង​លក់​រថយន្ត និង​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ ត្រូវបាន​បិទ​មិនបាន​បើក ដំណើរការ​លក់ដូរ​នោះទេ ដើម្បី​រក្សា​សន្តិសុខ និង​សុវត្ថិភាព​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya