ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានអន្តរជាតិ » អគ្គីភ័យស្លាប់​មនុស្ស​៣៧​នាក់

អគ្គីភ័យស្លាប់​មនុស្ស​៣៧​នាក់

​យ៉ាងហោចណាស់​មនុស្ស ៣៧​នាក់​បាន​ស្លាប់​នៅ​បន្ទាប់ពី​អគ្គីភ័យ​មួយ​បាន​ឆេះ​មន្ទីរពេទ្យ​វិកលចរិត នៅ​យប់​ថ្ងៃ ព្រ​ហ​ស្ប​ត្តិ៍​នៅក្នុង​ប្រទេស​រុស្ស៊ី ជា​សោកនាដកម្ម​ចុងក្រោយ​ដែល​បាន​វាយប្រហារ​ស្ថាប័ន​សុខភាព​ផ្លូវចិត្ត​។
​មន្ត្រី​បាន​និយាយថា ភ្លើង​ឆេះ​នៅមុន​ពេលព្រឹក​ព្រលឹម​នេះ​ហាក់​បានចាប់ផ្តើម​ដោយ​អ្នក​ជម្ងឺ ម្នាក់​បាន​ជក់បារី​នៅលើ​គ្រែ​របស់ខ្លួន ឬ ក៏បាន​ដុត​ខ្លួន​តែម្តង​នៅឯ​មន្ទីរពេទ្យ​ឆ្កួត​មួយ​នៅ​ភូមិ​អូ​កា ចម្ងាយ​២២០​គីឡូម៉ែត្រ ទីក្រុង​សាំង​ប៉ែ​តេស​បួ​ក​។​
អគារ​ដែល​ធ្វើ​អំពី​ឈើ និង បេតុង​មាន​កំពស់​មួយ​ជាន់​នេះ​ដាក់​អ្នក​ជម្ងឺ​ប្រហែល​៦០​នាក់ ដោយ​រួមទាំង​អ្នក​ជម្ងឺ​មួយចំនួន​ដែល​កំបុត​ជើង ឬក៏​ត្រូវ​គ្រូពេទ្យ​ចងភ្ជាប់​នឹង​គ្រែ​នោះ​ផង ហើយ​មន្ទីរពេទ្យ​នេះ​ត្រូវបាន​អាជ្ញាធរ​ព្រមាន​ពី​ពេលមុន​ថា​តើ​ត្រូវធ្វើ អោយបាន​ល្អប្រសើរ​នូវ​សុវត្ថិភាព​នៅពេល​មាន​ភ្លើង​ឆេះ​។ អ្នកស្រុក​បាន​និយាយថា នៅក្នុង​មន្ទីរ ពេទ្យ​ឆ្កួត​នេះ​មាន​អ្នក​ជម្ងឺ​ម្នាក់​ដែល​ចូលចិត្ត​បង្កអោយមាន​អគ្គិភ័យ ។ អ្នកស៊ើប​អង្កេត​ក្នុង​តំបន់​បាន​និយាយ​នៅក្នុង​សេចក្តី ថ្លែងការណ៍​មួយ​ថា «​នៅក្នុង​អំឡុង​ភ្លើង​ឆេះ​នៅ​មន្ទីរពេទ្យ​វិកលចរិត Oksochi នេះ មនុស្ស​៣៧​នាក់ បាន​ស្លាប់ » និង បាន​បន្ថែមថា សាកសព​២៦​នាក់ ត្រូវបាន​យកចេញ​ពី​គំនរ​បាក់បែក ហើយ​គិលានុបដ្ឋាយិកា​ម្នាក់​បាន​ស្លាប់​នៅក្នុង​ភ្លើង​នៅពេល​កំពុង ជួយសង្គ្រោះ​អ្នក​ជម្ងឺ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya