ក្រសួងមហាផ្ទៃនិងសាលារាជធានីភ្នំពេញ បានសំរេចរួចហើយថានឹងអនុញ្ញាតអោយធ្វើបាតុកម្មតែមួយ ថ្ងៃទី១៥កញ្ញានិងរយៈពេលតែ១២ម៉ោងប៉ុណ្ណោះ។
លើទីលានប្រជាធិបតេយ្យ ត្រូវគេឃើញបានរៀបចំបង្កើតរោងតង់ជាប់គ្នាជាច្រើន ដើម្បីធ្វើបាតុកម្ម។ បើតាមសេចក្តីជូនដំណឹងថ្ងៃទី១២កញ្ញា របស់គណបក្សសង្គ្រោះជាតិ នៅតែអំពាវនាវអោយអ្នកគាំទ្ររបស់ខ្លួនធ្វើមហាបាតុកម្មអហិង្សានៅទីលាន ប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ខាងមុនេះ៕