ស្វាយរៀង៖ ប្តីប្រពន្ធស្ថិតក្នុងត្រកូលគ្រួសារក្រីក្រ សំរាប់ជីវិតស្វាមីភរិយាគឺបានកូនភ្លោះចំនួន៣នាក់ សុទ្ធតែ ស្រី ក្រោយពេលដែលរៀបការជាមួយគ្នាបានរយៈពេល៣ឆ្នាំរួចមក។ បើតាមសម្តីបុរសជាប្តីបានឲ្យដឹងថា រូបគាត់មានឈ្មោះថន សុផា អាយុ២៦ឆ្នាំ មានមុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះរស់ ដូង អាយុ៣០ឆ្នាំ សព្វមានទីលំនៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ កូន៣នាក់ មាន កូនទី១-ឈ្មោះថូ សុខនាង កូនទី២-ឈ្មោះថូ សុខណាង និងទី៣-ឈ្មោះថូ សុខនី។
បុរសជាប្តី ក៏បានសុំអំពាវនាវដល់សប្បុរសជន មេត្តាជួយឧបត្ថម្ភសំភារៈនិងថវិកាដល់ក្រុមគ្រួសារពួកគាត់ ផងដែរ ដោយមានការខ្វះខាតច្រើន។ បច្ចុប្បន្ននេះស្ត្រីជាម្តាយមានសុខភាពជាធម្មតា រីឯកូនភ្លោះស្រីទាំង៣នាក់ ខ្វះខាតអាហារបំប៉នជាចាំបាច់៕
» Breaking News, ព័ត៌មានជាតិ » ប្តីយល់សប្តិគេឲ្យផ្លែដូង១ធ្លាយនៅសល់ផ្លែបីពេលប្រពន្ធសំរាលកូន៣នាក់សុទ្ធតែស្រី