ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​​ចោរ​គាស់​ផ្ទះ​​យក​ម៉ូតូ​បាន​ម្នាក់ ​

ឃាត់ខ្លួន​​ចោរ​គាស់​ផ្ទះ​​យក​ម៉ូតូ​បាន​ម្នាក់ ​

ភ្នំពេញ ៖ កាលពី​រាត្រី​ឆ្លង​ចូល ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៣​វេលា​ម៉ោង​២​និង​៣០​នាទី​នៅ​ចំណុច​ផ្ទះ​លេខ​១០៥​ផ្លូវ​១៤៦Z  ក្រុមទី​៣ ភូមិ​២ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក​។​
​យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ល្បាត​របស់​អធិការដ្ឋាន​ខណ្ឌ ទួលគោក​ធ្វើការ​ឃាត់ខ្លួន ក្នុងខណៈ​ពេលដែល​យុវជន​ម្នាក់នេះ​កំពុងតែ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​យក ម៉ូតូ នៅពេលដែល​ម្ចាស់ផ្ទះ​ជាប់រវល់​ទៅតាម​ខេត្ត​ដោយ​ចាក់សោ​ផ្ទះ​ចោល​នោះ​។ តែ​ក្នុងខណៈពេល​កំពុងតែ​ធ្វើ​សកម្មភាព​នោះ​ក៏​ត្រូវបាន​ប៉ូលិស​មកដល់ ធ្វើការ​ឃាត់ខ្លួន
​តែម្តង​។​
​ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់នេះ​ប៉ូលិស​ដកហូត​បាន​ម៉ូតូ​ម៉ាក​គុប​សេ​៥០ ពណ៌​ខៀវចាស់​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AU-0186​មួយគ្រឿង​ដែលជា​របស់​នារី​រងគ្រោះ​និង​ឧបករណ៍​សម្រាប់ធ្វើ​សកម្មភាព​គាស់​ផ្ទះ​នេះ​មួយចំនួនទៀត ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​នៃ​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya