ភ្នំពេញ: កាលពីវេលាម៉ោង ៩និង៣០នាទី ដោយមិនដល់កន្លះម៉ោងផង បន្ទាប់ពីក្បួនរថយន្តរបស់ លោកសម រង្ស៊ី បានទៅដល់ព្រះបរមរាជវាំង។ ក្បួនរថយន្តរបស់សម្តេចហ៊ុន សែន និងរបស់ លោក សម រង្ស៊ី បានត្រូវគេឃើញចាកចេញពីព្រះបរមរាជវាំង ។
ពីខាងក្រៅ ព្រះបរមរាជវាំង គេបានឃើញក្បួនរថយន្តសម្តេចហ៊ុនសែនបានចាកចេញពីព្រះបរមរាជវាំង ហើយក្រោយមកក៏ឃើញក្បួនរថយន្តរបស់លោកសមរង្ស៊ីចាកចេញតាមក្រោយ។
ប៉ុន្តែកាលពីមួយថ្ងៃមុននេះ លោកបាននិយាយនៅបាត់ដំបងថា លោកនឹងទួលថ្វាយ ព្រះមហាក្សត្រថា លោកមិនសុខចិត្តទេ អំពីលទ្ធផលបោះឆ្នោត ហើយនិយាយទៀតថា នឹងមិនមានការចរចាអ្វីទាំងអស់ បើសិនជាមិនមានដំណោះស្រាយចំពោះបញ្ហាបោះឆ្នោត។គណបក្សទាំងពីរ មិនទាន់មានការធ្វើសេចក្តីអត្ថាធិប្បាយភ្លាមៗ នៅឡើយ អំពីកិច្ចប្រជុំដ៏ឆាប់រហ័ស ជាងការរំពឹងទុកនេះ៕