ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » នាយការិយាល័យ​ដឺ​បេ​សឹក​រង​ខេត្តកំពត​បញ្ចេញ​កំហឹង​ដាក់​នាងៗ​ខារ៉ាអូខេ​ព្រោះ​មិន​មក​អង្គុយ​កំដរ​ផឹកស៊ី​

នាយការិយាល័យ​ដឺ​បេ​សឹក​រង​ខេត្តកំពត​បញ្ចេញ​កំហឹង​ដាក់​នាងៗ​ខារ៉ាអូខេ​ព្រោះ​មិន​មក​អង្គុយ​កំដរ​ផឹកស៊ី​

​កំពត​៖​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៩​និង​៤០​នាទី​យប់​ថ្ងៃទី​២០ មិថុនា ឆ្នាំ​២០១៣ មាន​ករណី​អំពើ ហិង្សា​មួយ​បាន​កើតឡើង​នៅក្នុង​ហាង​ខារ៉ាអូខេ​យីហោ​ឌី​មូ​ន​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទ្វី​ខាង ជើង​សង្កាត់​អណ្តូង​ខ្មែរ​ក្រុង​កំពត​។ ដែល​បាន​បង្កឡើង​ដោយ​នាយទាហាន​ម្នាក់​ឈ្មោះ​ម៉ែន  សោ ភ័​ណ្ឌ​ដែល​គេ​ដឹងថា​មាន​តួនាទី​ជា​នាយការិយាល័យ​ដឺ​បេ​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពត​។​

លោក ម៉ែន សោ ភ័ ណ្ឌ

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ លោក​ម៉ែន​សោ​ភ័​ណ្ឌ​ នាយ​កា​រិ​យា ល័យ​ដឺ​បេ   រួម​នឹង​មិត្ត​ភ័ក្តិ​ចំនួន​៥​ទៅ​៦​នាក់​ផ្សេងទៀត ក្នុងចំណោម​នោះ​មាន​ទាំង​មន្ត្រី អធិការកិច្ច​ខេត្តកំពត​ផង ដែរ បាននាំគ្នា​ទៅ​ចូល​ច្រៀង​ខា​រា​អូ​ខេ​ឌី​មូ​ន នៅក្នុង​បន្ទប់​លេខ​៦៦៨ ។

​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​គេ​ឃើញ​លោក​ម៉ែន​សោ​ភ័​ណ្ឌ​បាន​ដក​កាំភ្លើងខ្លី​ដេញ​ភ្ជុង​ក្រុម​នារី ខារ៉ាអូខេ​ហើយ​ថែមទាំង​បាន​យក​កែវ​គប់​ទៅលើ​ស្រីៗ​ទៀតផង​។ ប្រភព​បញ្ជាក់ថា​ការដែល​លោក​ម៉ែន សោ​ភ័​ណ្ឌ ធ្វើ​ដូច្នេះ​ក៏​ព្រោះតែ​ខឹង​ជាមួយ​ស្រីៗ​ដោយសារតែ​ហៅ​ឲ្យ​មក​អង្គុយ​កំដរ​មិនបាន​។

​ហេតុការណ៍​នោះបាន​ធ្វើ​ឲ្យ​ក្រុម​នារី​បម្រើ​ខារ៉ាអូខេ​ក្នុង​ហាង​ខាងលើនេះ​ភ័យ​ស្លន់ស្លោ​ភ្នែក​នៅ ក​ញ្ចឹ​ក ក​ហើយ​នាំគ្នា​រត់​ទាំង​បាទជើង​ស​ព្រាត   រហូត​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច បាន​ចុះមក​ធ្វើ​អន្តរាគមន៍​ភ្លាមៗ​ដល់​កន្លែងកើតហេតុ​តែ​ម្តង​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​ទោះបី​យ៉ាងនេះ​ក្តី​ដោយសារតែ​អំណាច​របស់លោក​ម៉ែន​សោ​ភ័​ណ្ឌ គ្រាន់បើ​ដែរនោះ បានត្រឹមតែ​ធ្វើ​ឲ្យ​សមត្ថកិច្ច គ្រវីក្បាល ហើយក៏​ធ្វើការ​សម្របសម្រួល​បញ្ច​ប់​រឿង ទាំងយប់ ដោយ​មិនមាន​ការឃាត់ខ្លួន​លោកនាយ​ការិយាល័យ​ដ៏​អ​ស្ចា​រ្ស​រូប​នេះឡើយ​។​

​ប្រភពពី​សមត្ថកិច្ច​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លួច​បង្ហើប​ថា​លោក​ម៉ែន​សោ​ភ័​ណ្ឌ​នាយការិយាល័យ​ដឺ​បេ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពត​រូបនេះ​ធ្លាប់មាន​រឿងអាស្រូវ​បាញ់បោះ​សេរី​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​ប៉ុន្តែ​មិន​ត្រូវបាន​ឃាត់ខ្លួន​យកទៅ​ផ្ត​ន្ធា​ទោស​ម្តងណា​ឡើយ​។

​អ្នកឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​សម្តែង​នូវ​ការខកចិត្ត​យ៉ាងខ្លាំង​ថា​ឫកពារ​របស់លោក ម៉ែន​សោ​ភ័​ណ្ឌ នៅ​យប់នោះ​មាន​ភាព​ច្រ​ង៉េ​ង​ច​ច្រ​ង៉ាង​នឹង​អាង​វ៉ាង​ខ្លាំងណាស់​មិនគួរណា​ច្បាប់​មើល រំលង​ហើយ​អត់​ឪ​ន​ឲ្យ​នោះឡើយ​។​ម្យ៉ាងទៀត​ជា​សំណាង​មួយ​ដែរ​ដែលមាន​គេ​ជួយ​ឃាត់​ទាន់ ហើយ​មិន​បណ្តាល​ឲ្យ​មានការ​ផ្ទុះអាវុធ​នោះ​កុំ​អី​មិនដឹងថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទេ​ដែល​ក្លាយជា​សាកសព​តែមួយ​ប៉ព្រិចភ្នែក​ដោយសារ​គ្រាប់កាំភ្លើង​របស់​នាយទាហាន​ទំនើង​ឈ្មោះ​ម៉ែន​សោ​ភ័​ណ្ឌ​នាយការិយាល័យ​ដឺ​បេ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពត​រូបនេះ​។​

​ជុំវិញ​ការចោទប្រកាន់​ខាងលើនេះ​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ម៉ែន សោ​ភ័​ណ្ឌ​បានទេ ដោយ​លោក​បាន​ថ្លែង​តាម​ទូរស័ព្ទ​ថា​ជាប់រវល់​បើកឡាន​។ ដោយឡែក​អធិការនគរបាល​ស្រុក​កំពត​លោក​នឹម វ៉េ​ត  មិនអាច​សុំ​ការអត្ថាធិប្បាយ​ពន្យល់​បានដែរ​ដោយសារ​ទូរស័ព្ទ​ពិបាក​ទំនាក់​ទ​នង​។

​ប្រជាពលរដ្ឋ​បាននាំគ្នា​និយាយ​រិះគន់ថា​នៅ​ហាង​ខារ៉ាអូខេ​ឌឹ​មូ​ន​នេះ​កន្លងមក​ក៏​ធ្លាប់​កើតមាន​ករណី​បាញ់បោះ​អនាធិបតេយ្យ​នឹង​ការ​វាយតប់​គ្នា​ញឹកញាប់​ណាស់​ដែល​ភាគច្រើន​នៃ​ជម្លោះ​នោះ​គឺ​បណ្តាលមកពី​ការដណ្តើម​ស្រី​គ្នា​ជាក់ស្តែង​ដូចជា​ករណីនេះ​គឺ​បណ្តាលមកពី​លោក​ម៉ែន​សោ​ភ័​ណ្ឌ​ខឹង​ហៅ​ស្រី​មក​អង្គុយ​កំដរ​មិនបាន​។​ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី​អាជ្ញាធរ​ហាក់បីដូចជា​គ្មាន​ចំណាត់ការ​ណាមួយ​ទៅលើ​ក្លិប​ខា​រ៉ា អូ​ខេ​ឌឹ​មូ​ន​នេះឡើយ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya