ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||   

» Breaking News, ព័ត៌មានជាតិ » អណ្តូងរ៉ែ​មាស​​ប្រឈម​​នឹង​គ្រោះមហន្តរាយ​

អណ្តូងរ៉ែ​មាស​​ប្រឈម​​នឹង​គ្រោះមហន្តរាយ​

ក្រចេះ ៖  កាលពី​ព្រឹក​ថ្ងៃទី​១៣ កញ្ញា ពី​សំណាក់​លោក​សុខ គិរី​រ័ត្ន ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ខេត្ត ដោយ​លោក​ជាប់រវល់​ប្រជុំ​មិនអាច​អត្ថាធិប្បាយ​បាន ។ ដោយឡែក​បើតាម​ការអះអាង​របស់​មន្ត្រី​ម្នាក់​នៃ​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល​ខេត្ត​បាន​ឲ្យ​ដឹងថា ទីតាំង​រ៉ែ​ទាំងនោះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​វៀតណាម និង​ចិន
​ដែលមាន​ច្បាប់​លើ​ការចុះ​ស្រាវជ្រាវ​រុករក​រ៉ែ តែ​មិន​ត្រូវបាន​គេ​ដឹង​ពី​អត្តសញ្ញាណ​ក្រុមហ៊ុន​នោះទេ ។
​តំបន់​ដីព្រៃ​ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​រ៉ែ​មាស​នៅ​ចំណុច ភូមិ​ត្រួ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ កំពុងតែ​ប្រឈម​នឹង​ការវិនាសហិនហោច​ទាំង​ព្រៃឈើ និង​រ៉ែ​មាស ខណៈ​តំបន់​នោះ​កំពុង​ត្រូវបាន​ក្រុម​ឈ្មួញ​វាទ​យក​ដីព្រៃ និង​ជីក​កកាយ​លុងដី​ស្វែងរក​រ៉ែ​មាស​ក្នុង​ជម្រៅ​ដ៏​ជ្រៅ ដោយ​ប្រើប្រាស់​រូបភាព​ជា​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ និង​ការជីក​រ៉ែ​តាមបែប​អនាធិបតេយ្យ​ដោយសារ​គ្មាន​ការ​គ្រប់ គ្រង​ពី​ស្ថាប័ន​ជំនាញ និង​ក្រុម​សមត្ថកិច្ច ពិសេស​អាជ្ញាធរ​ស្រុក​តែម្ដង ។​
​លើ​ចម្ងាយ​ផ្លូវលំ​ជាង​៣០​គីឡូម៉ែត្រ​ពី កំណាត់​ផ្លូវជាតិ​លេខ​៧ ចូលទៅ​កាន់​តំបន់​ទួល​ជ័យ ក្នុងភូមិ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​បានចាត់ទុក​ថា តំបន់​នោះ​ជា​តំបន់​រុករក​រ៉ែ​មាស​បែប​អនាធិបតេយ្យ​របស់​ពល​រដ្ឋ ដែល​ធ្វើជា​លក្ខណៈ​គ្រួសារ​កើតមាន​រយៈពេល​រាប់សិប​ឆ្នាំ​មកហើយ ។​
​តាម​ប្រភពព័ត៌មាន​ពី​តំបន់​នោះបាន​ឱ្យដឹងថា សព្វថ្ងៃ​គឺមាន​កម្មករ​វៀតណាម​រាប់សិប​នាក់​កំពុងតែ​ធ្វើ​សកម្មភាព ជីក​លុង​កាយ​ដី​ក្នុង​ជម្រៅ​រាប់សិប​ម៉ែត្រ ដើម្បី​បូម​យក​ដី​រ៉ែ​មាស​ចេញពី​ក្រោម​ដី​មក​បំ​លែង​នៅ​ខាងក្រៅ ដោយ​ប្រើប្រាស់​សារធាតុ​គីមី​ដ៏​គ្រោះថ្នាក់ ។ ប្រភព​បាន​ប្រាប់ថា សកម្មភាព​នៃ​ការជីក​នោះ​គឺ​បានធ្វើ​ឡើងជា​ទ្រង់ទ្រាយ​ធំ
ហើយ​ក្រុម​ឈ្មួញ​ទាំងនោះ​អះអាងថា ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​រុករក​រ៉ែ ៕

ដោយ​៖ ឌឹ​ម សឿន

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya