ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » យុវជន​​ទំនើង​ជិះ​ម៉ូតូ​បុក​ម៉ូតូ​​មួយគ្រឿង​ទៀត​​រងរបួស​ធ្ងន់​ម្នាក់​ ​

យុវជន​​ទំនើង​ជិះ​ម៉ូតូ​បុក​ម៉ូតូ​​មួយគ្រឿង​ទៀត​​រងរបួស​ធ្ងន់​ម្នាក់​ ​

ភ្នំពេញ ៖ ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ផ្សារ​ជិត​ជូ​រី​ផ្លា​ហ្សា ក្នុងភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​យុវជន​ទំនើង​ជិះ​ម៉ូតូ​មួយគ្រឿង​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ និង​កញ្ចក់​ក្នុង​សភាព​ស្រវឹងស្រា​ជិះ​ម៉ួ​តូ​ជែង​គេឯង​ជ្រុល​ទៅបុក​ម៉ូតូ មួយគ្រឿង​ទៀត​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់ ត្រូវ​បងប្អូន​សាច់ញាតិ​ដឹក​ម៉ូតូ​កង់​បី​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រះកុសុមៈ​ភ្លាមៗ ខណៈដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​តាមផ្លូវ
​សុខៗ ត្រូវ​យុវជន​ទំនើង​ជិះ​ម៉ូតូ​បុក​ពីក្រោយ​តែម្តង ។​
​ជនរងគ្រោះ​ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឈ្មោះ ហៀ​ង សុខ​ហ៊​ន អាយុ​៤៣​ឆ្នាំ មុខរបរ​បរ​ត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​១២៥ ផលិត​នៅ​ប្រទេស​ចិន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1B-1330 បាន​រងរបួស​ធ្ងន់ ។ ដោយឡែក​យុវជន​ទំនើង​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក
​យ៉ាម៉ាហា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ អាយុ​ប្រហែល​២០​ឆ្នាំ បាន​រងរបួស​ស្រាល ។​
​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម្នាក់ឯង​តាម​បណ្តា​យ​ផ្លូវ​សហព័ន្ធ រុស្ស៊ី​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច រីឯ​យុវជន​ទំនើង​ជិះ​ស្រប​ទិស​គ្នា​បាន​ជែង​គេឯង ។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​បុក​ម៉ូតូ​ជនរងគ្រោះ​ចំ​ពីក្រោយ ពេញទំហឹង​បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ធ្ង​រ​ត្រូវបាន​សាច់ញាតិ​ដឹក យកទៅ​សង្គ្រោះ​នៅ​មន្ទីរ​ព្រះកុសុមៈ​ភ្លាមៗ  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya