សៀមរាប៖ ជារៀងរាល់ថ្ងៃ ការកាប់បំផ្លាញព្រៃឈើ កាន់តែមានទំហំទ្រង់ទ្រាយធំ នៅក្នុងដែកជម្រកសត្វព្រៃ បឹងពែរ ក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប និងកំពុងតែធ្វើសកម្មភាព ដឹកជញ្ជូនតាមរទេះគោ និង រថយន្តកែច្នៃ ចេញពីព្រៃសហគមន៍ ព្រៃធំ ស្ថិតនៅក្នុងភូមិ ពង្រលើ ដែលត្រូវបានគេដឹងថា ការដឹកជញ្ជូន ប្រកបដោយរលូននេះក៏
ដោយសារតែមានការឃុបឃិតគ្នា ពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ និងកងកម្លាំង មួយចំនួន។
ជាក់ស្តែងកាលពីថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៣ សកម្មភាពដឹកជញ្ជូនឈើ ដោយមធ្យោបាយគោយន្តកន្ត្រៃជាង១០គ្រឿងបានដឹកបន្តកន្ទុយគ្នាដោយរលូន ដោយមិនបានរំខានដល់ សមត្ថកិច្ចសូម្បីតែបន្តិចឡើយពាក់ ព័ន្ឋទៅនឹងបញ្ហានេះ សារពត៌មានបានធ្វើការទំនាក់ទំនងជាមួយនឹង ពៅ ជុំ នាយកដែនជម្រកសត្វព្រៃបឹងពែ បានឲ្យដឹងថា
លោកមិនដឹងថាមានសកម្មភាពដឹកជញ្ជូនឈើយ៉ាងគគ្រឹកគ្រេងបែបនេះសោះ បន្តែលោកនិងឲ្យភ្នាក់ងាររបស់លោកទៅមើល តែសំដីដ៏ឥតប្រយោជន៍ បែបនេះគ្រាន់តែថាឲ្យអស់ចិត្ត និងមិន ឃើញមាននណាម្នាក់មកអើតលឺមសូម្បីតែម្នាក់ ។ ចំណែកលោក មិន ជួប មេឃុំពង្រលើ លោកបានឆ្លើយថា សកម្មភាពរបស់អ្នកកាប់រានព្រៃឈើ ទោះជាមានការដឹកដូចហែរកឋិនក៏ដោយ គឺជាតួនាទីរបស់បរិស្ថាន ដែនជម្រកសត្វព្រៃបឹងពែ ចំណែកការបង្ក្រាបឬមិនបង្ក្រាបក៏ជាតួនាទីរបស់បរិស្ថាន មិនពាក់ព័ន្ឋនឹងលោកទេ ការនិយាយបែបនេះគ្រាន់តែជាការដោះសារមួយប៉ុណ្ណោះ ដោយសារតែព្រៃដែលត្រូវបានគេកាប់បំផ្លាញនេះ គឺជាព្រៃសហគមន៍របស់ ។
បញ្ហាដ៏ក្តៅគគុកនេះ មិនដឹងថា បានជ្រាបដល់ លោក មុក ម៉ារ៉េត ឬអត់ទេ ដោយសារតែបទល្មើសដឹកជញ្ជូន ឈើជារាងរាល់ថ្ងៃ ពុំត្រូវបាន ក្រុមបរិស្ថានភ្ញាក់ខ្លួន អនុវត្តតាមតួនាទីនោះទេ បែជានាំគ្នាចំហរហោប៉ៅចាំ ទទួលលាភក្ការៈយ៉ាងរំភើយ ។ ប្រជាពលរដ្ឋបានសំណូមពរ ឲ្យថ្នាក់ដឹកនាំរឹតបន្តឹងការអនុវត្តវិធានការ ទប់ ស្កាត់បទល្មើស
កាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យ ដើម្បីធានាបាននូវ សុវត្ថិភាពព្រៃឈើ ៕
ដោយ ប៊ុន រដ្ឋា