បន្ទាយមានជ័យ៖ មានការកកស្ទះរថយន្តខ្មែរថៃស្ទឺពេលមួយព្រឹកនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខាងដីថៃក្នុងស្រុកអារាញ់ ខេត្តស្រះកែវដែលបណ្តាលមកពីគយ និងតម្រួតថៃដណ្តើមផលប្រយោជន៍គ្នានាំអោយមានការត្រួតពិនិត្យតឹងរឹងខុសពីធម្មតាកាលពី ថ្ងៃទី១៣ កញ្ញា ២០១៣ ។
តាមការអោយដឹងពីពលរដ្ឋខ្មែរដែលមានរថយន្តចេញចូលទៅលក់ដូរនៅផ្សាររោងគ្លឿប្រទេសថៃបានអោយដឹងថា មានរថយន្តប្រភេទទេសចររបស់់អាជីវកលក់ដូរនៅផ្សារោងគ្លឿ និងរថយន្តមន្ត្រីរាជការព្រមទាំងរថយន្តដឹកទំនិញរបស់ថៃដែលត្រូវចេញនាំទំនិញមកកម្ពុជាត្រូវបានកកស្ទះមិនអាចចេញចូលបានស្ទើរពេញមួយព្រឹកធំ ។
មូលហេតុដែលបណ្តាលអោយមានការកកស្ទះ គឺដោយសារតែតម្រួតថៃខឹងនគរបាលធ្វើការរបស់គយ ទើបគេបានឃាត់រថយន្តខ្មែរដែលចេញចូល មិនឲ្យធ្វើដំណើរ កកស្ទះពេញផ្លូវ អស់មួយព្រឹកធំ ដោយអោយពលរដ្ឋខ្មែរទុករថយន្ត នៅកន្លែងកកស្ទះរួចអោយម្ចាស់រថយន្តទាំងនោះដើរទៅវាយលិខិតឆ្លងដែនពេលទៅដល់ខាងនគរបាលអន្តោប្រវេសន៍ថៃ មិនធ្វើអោយទេ លុះត្រាតែយករថយន្តមកជាមួយទើបគេវាយលិខិតឆ្លងដែនអោយ ។
លោកក៏បានបញ្ជាអោយខាងនគរបាលអន្តោប្រវេសន៍កម្ពុជា ចុះទៅអន្តរាគមន៍ ជូនពលរដ្ឋខ្មែរយើងរួចរាល់ហើយដែរ ៕
ដោយ សម្បត្តិ សីហា
» Breaking News, ព័ត៌មានជាតិ » គយនិងតម្រួតថៃឈ្លោះគ្នានាំឲ្យកកស្ទះចរាចរណ៍ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត