ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ​ក្មេងស្ទាវ​២​នាក់​ចែកចាយ​​គ្រឿងញៀន​ត្រូវបាន​​កងរាជអាវុធហត្ថ​ខេត្ត​ចាប់ ​

​ក្មេងស្ទាវ​២​នាក់​ចែកចាយ​​គ្រឿងញៀន​ត្រូវបាន​​កងរាជអាវុធហត្ថ​ខេត្ត​ចាប់ ​

សៀមរាប ៖  កាលពី​វេលា​ម៉ោង​១៥​ក្នុង​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​២០១៣ ដែល​ដឹកនាំ​ដោយ​លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​បាន​ចុះបង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​២​ករណី​នៅក្នុង​ក្រុង​សៀមរាប  ។ ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ទៅនឹង​ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ដែល​ត្រូវបាន កំលាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ទី​១. ឈ្មោះ  សុ ចាន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​រលួស ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ទី​២. ឈ្មោះ រ៉ង ម៉ៅ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​បច្ចុប្បន្ន​រស់​នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប​។​
​លោក​វរសេនីយ៍ឯក​បាន​បន្ត​ថា ក្រោយពី​បានធ្វើ​ការសាកសួរ​រួចមក​កម្លាំង​សមត្ថកិច្ច​បាន​កសាង​សំណុំ រឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ព្រមទាំង​វត្ថុតាង​ទៅកាន់​សាលាដំបូង ខេត្តសៀមរាប​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya