ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើ ធ្វើអ្វីៗតាមអំពើចិត្ត ?​  ||     អំណាច​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​ដ៏​ធំធេង ?​  ||     លោក សឹង សំអុល កំពុង​ធ្វើ​សកម្មភាព​បន្ត​នាំ​ឈើ​ឆ្លងដែន​ទៅ​ប្រទេស​យួន​យ៉ាង​ពេញបន្ទុក?​  ||     ក្រោយពី​កាសែត​ក្នុងស្រុក​ចំនួន២បាន​ចុះផ្សាយ​ពលរដ្ឋ​ប្រាំ​គ្រួសារ​មិនបាន​ប្រាក់ឧបត្ថម្ភ​ពួកគាត់​បាន​បដិសេធ​មិនបាន​ផ្តិតមេដៃ​ប្តឹង​លោក​អធិការ​ស្រុក​ថ្ពង​រឿង​លុយ​ប្រាំ​ម៉ឺន​រៀល នៅ​កំពង់ស្ពឺ​  ||     បង្ក្រាប​ការជួញដូរ​គ្រឿងញៀន ម្នាក់ នៅ​រតនគិរី​  ||   

» សុខភាព និង​សម្រស់ » វី​ធី​ងាយៗ​ក្នុងការ​ព្យាបាល​ជំងឺ​ចាប់​ចេញ​ទឹកកាម​

វី​ធី​ងាយៗ​ក្នុងការ​ព្យាបាល​ជំងឺ​ចាប់​ចេញ​ទឹកកាម​

​បុរសៗ​មិន​ថា​ក្មេង មិន​ថា​ចាស់​ឡើយ សុទ្ធតែ​ធ្លាប់​ជួបប្រទះ​បញ្ហា​ឆាប់​ចេញ​ទឹកកាម​នេះ ក្នុង​ឆាកជីវិត​របស់ខ្លួន​គ្រាន់តែ​មូលហេតុ​ខុសៗ គ្នា​តែប៉ុណ្ណោះ​។ នៅក្នុង​វិស័យ​វេជ្ជសាស្ដ្រ គេ​បាន​បែងចែក​ការ​ឆាប់​ចេញ​ទឹកកាម​ជា​២​ប្រភេទ គឺ​ឆាប់​ចេញ​ទឹកកាម​ប្រភេទ​ទី​១ (​ឆាប់​ចេញ​ទឹកកាម​ពេល​រួមភេទ​លើកដំបូង​)​និង​ឆាប់​ចេញ​ទឹកកាម​ប្រភេទ​ទី​២ (​ឆាប់​ចេញ​ទឹកកាម​បន្ទាប់ពី​ជីវភាព​រួមភេទ​ធម្មតា​)​។​
១- ការព្យាបាល​ឆាប់​ចេញ​ទឹកកាម​ទាំងពីរ​ប្រភេទ ដោយ​បញ្ហា​ផ្លូវ​ចិ​ត្ដ​ផ្លូវ​អារម្មណ៍​
​ទោះជា​ករណី​ប្រភេទ​ឆាប់​ចេញ​ទឹកកាម​ទី​១​ក្ដី ទី​២​ក្ដី ការព្យាបាល​ដែល​ធ្វើឡើង​ដោយ​គ្រូពេទ្យ​ជំនាញ​ខាង​ផ្លូវភេទ​អាច ទទួលបាន​ប្រសិទ្ធភាព រហូតដល់​ទៅ​៩០%​ឯណោះ​។ សូម​សាកល្បង​ប្រើប្រាស់​វិធី​ទប់ស្កាត់​ការ ឆាប់​ចេញ​ទឹកកាម​តាមបែប​ធម្មជាតិ តាមរបៀប​គ្រប់គ្រង​អារម្មណ៍ ដោយ​យើង​កុំ​ដាក់​អារម្មណ៍​អោយ​ស្រើបស្រាល​ពេក កុំ​បង្ខំ​ម​ពេក ពេល​ជិត​ចេញ​ទឹកកាម អាច​ឈប់​មួយ​ផ្លែ​ត​សិន​ជាដើម​។​
​    ​មួយវិញទៀត យើង​អាច​ប្រើប្រាស់ ជា​ប្រភេទ​ថ្នាំ ៖
– ថ្នាំ​រម្ងាប់​អារម្មណ៍ ៖ ថ្នាំ​ជំពូក នេះ​អាចជួយ​ទប់ស្កាត់​ការ​ឆាប់​ចេញ​ទឹកកាម​ក្នុង​កម្រិត​ប្រសិទ្ធភាព​តិចតួច តែប៉ុណ្ណោះ ដូចជា ប្រើប្រាស់​ថ្នាំ​ជម្ងឺសរសៃប្រសាទ​ជាដើម ដើម្បី​ទទួលយក​នូវ​ឥទ្ធិពល​ទី​២​របស់​ឱសថ​នេះ ជាពិសេស​ជាតិ​ថ្នាំ​ទី​ធ្យូ​រី​ដា​ស្ស៊ី​ន​។ ប៉ុន្ដែ​សូម ប្រុងប្រយ័ត្ន ពីព្រោះ​ឥទ្ធិពល​ចម្បង​របស់​វា​ដែល​ធ្វើឱ្យ​ងុ​យ​គេង មិនសូវ​ស្រួល​ប្រើ​ឡើយ ជាទូទៅ​វា​ប្រើ​សម្រាប់​អ្នក​ដែលមាន​ជម្ងឺ​សរ សៃ​ប្រសាទ​។
– ថ្នាំស្ពឹក ៖ តំបន់​រ៉េ​ផ្លិ​ច​ភ្ញោ​ច ការចេញ​ទឹកកាម ស្ថិតនៅ​ក្បាល​លិង្គ​។ អ្នកជំនាញ​ខាង​ផ្លូវភេទ​បាន​ប្រើប្រាស់​ថ្នាំស្ពឹក​សម្រាប់ កាត់បន្ថយ​ញ្ញាណ ឬ​ភាព​ងាយ​ទទួល ដូចជា​ថ្នាំ​លី​ដូ​កា​អ៊ី​ន​ជាដើម​។ ថ្នាំ​លី​ដូ​កា​អ៊ី​ន​នេះ មាន​ជា​ទឹក ឬ​ជា​ស្វ្រា​យ​បាញ់ អាច​បង្ក​ប្រតិកម្ម តបត​នៅនឹងកន្លែង ឬ​ភាពស្ពឹក​ស្រពន់​កើតមាន​នៅលើ​ស្ដ្រី​ជា​ដៃគូ​។
– ការចាក់​ថ្នាំ​បញ្ចូល​ទៅក្នុង​អង្គ​ជាតិ​ប្រហោង​រូង ៖ វិធី​នេះ ឃើញ​មានប្រើ​សម្រាប់​ព្យាបាល​ការ​ឆាប់​ចេញ​ទឹកកាម​ដែរ​។ ប៉ុន្ដែ​ជាទូទៅ វិធី​នេះ​បង្កើតឡើង​សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​លិង្គ​ងាប់​។
២- ការព្យាបាល​ឆាប់​ចេញ​ទឹកកាម​ប្រភេទ​ទី​២
– ការព្យាបាល​ជម្ងឺ​រលាក​បង្ហូរ​នោម ឬ​ជម្ងឺ​រលាក​ប្រូ​ស្ដា​ត ៖ ការព្យាបាល តម្រូវ​ឱ្យប្រើ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក ឬ​ថ្នាំ​ផ្សះ ដោយ លេប​ជាច្រើន​ថ្ងៃ​ទៅតាម​ប្រភេទ​ថ្នាំ និង​តាម​ការសម្រេច​របស់​វេជ្ជបណ្ឌិត​ព្យាបាល​។​
– បញ្ឈប់​ការប្រើប្រាស់​គ្រឿងញៀន ៖ បើ​លោក​អ្នកជា​អ្នកប្រើប្រាស់​គ្រឿងញៀន គ្រាន់តែ​ឈប់​សេព​គ្រឿងញៀន មាន ន័យ​ថា​លោកអ្នក​អាច​ព្យាបាល​ការ​ឆាប់​ចេញ​ទឹកកាម​បាន​ហើយ​។
​សូមបញ្ជាក់ថា ការព្យាបាល​ដោយ​ថ្នាំ​អាចធ្វើ​ទៅបាន​មែន ប៉ុន្ដែ​មិនមែនជា​ដំណោះស្រាយ​យូរអង្វែង​នោះទេ វា​គ្រាន់តែ​ជាការ​ព្យាបាល​សម្រន់​មួយរយៈ​ប៉ុណ្ណោះ​។ ទាំងអស់នេះ ជា​គន្លឹះ​មួយចំនួន​តូច​ដែល ក្រុម​អ្នកជំនាញ​ខាង​សុខភាព​ផ្លូវភេទ លើក​មក​ជំរាបជូន​បងប្អូន​មិត្ត​អ្នកអាន ដោយ​វិធី​ងាយៗ សម្រាប់​អនុវត្ត​និង​ជ្រើសរើស យក​វិធី​មួយណា​ដែល​លោកអ្នក​ពេញចិត្ត ដើម្បី​សុខភាព​អ្នក​ព្រោះថា បញ្ហា​សុខភាព​ផ្លូវភេទ​នេះ ក៏​ជា​ប្រភព​មួយ​សំខាន់​សម្រាប់​ជិវិត​អាពាហ៍ពិពាហ៍ ផងដែរ​៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya