ក្រចេះ៖ កាលពីពេលថ្មីៗនេះកម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើស្វាយជ្រះ បានចាប់ឃាត់រថយន្ដសាំយ៉ុងមួយគ្រឿងពណ៌បៃតងចាស់ ពាក់ស្លាកលេខភ្នំពេញ២L-២៤៦០ដឹកកេសស្រាបៀរនិងកេសមី ហើយបានបង្កប់ឈើអារប្រណីតប្រភេទធ្នង់ខុសច្បាប់។ ការចាប់ឃាត់នោះបានធ្វើឡើងនៅត្រង់ចំណុចភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្ដក្រចេះ ខណៈកំពុងធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៧A ពីខេត្ដក្រចេះសំដៅទៅស្រុកស្នួល។
ប្រភពពីអ្នកបើកបររថយន្តនេះឈ្មោះ ខេង ចាន់នេត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្ដក្រចេះ បានឲ្យដឹងថា ឈើអារប្រណីតប្រភេទធ្នង់ខាងលើនេះ គឺជារបស់គាត់ដែលបានដឹកជញ្ជូនយកមកពីភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ ដើម្បីយកទៅកែច្នៃគ្រឿងសង្ហារឹមប្រើប្រាស់៕ ឌឹម សឿន