ភ្នំពេញ៖ កាលពីវេលាម៉ោង ១២ និង៣០នាទីទាំងកណ្តាលថ្ងៃត្រង់ ថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០១៣។ រថយន្ដកុងតឺន័រ ១គ្រឿង បានក្រឡាប់សង្កត់ម៉ូតូរ៉ឺម៉ក និងរថយន្ដ VIGO បណ្ដាលឱ្យមនុស្ស ៤នាក់រងរបួសធ្ងន់ និងស្រាល ស្ថិតក្នុងសង្កាត់ច្បារ អំពៅទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុ ដែលរថយន្ដកុងតឺន័រក្រឡាប់នេះ បណ្ដាលមកពីដាច់កាឡេ រួចក្រឡាប់ខ្លួនទាំងកម្រាលនៅលើថ្នល់តែម្តង៕ ដោយៈ ភីនរ៉ា