មណ្ឌលគិរី ៖តាមប្រភពពីប្រពន្ធជនរងគ្រោះបានឱ្យដឹងថា ប្តីរបស់គាត់ឈ្មោះហៀង មាន អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិវាលម្លូ ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តកំពង់ចាម ។
កាលពីវេលាម៉ោង៨យប់ថ្ងៃទី១២ កញ្ញា ២០១៣ ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ១៦៣ ក្នុងដែនដីព្រៃអង្គការអភិរក្សជីវចម្រុះសីមា ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ បុរសម្នាក់បានស្លាប់ ក្រោយពេលដែលបានយកពស់មួយក្បាលមិនស្គាល់ឈ្មោះមកខាំឡើងខ្ទេចក្បាល ដោយសារខឹងពស់នោះបានខាំដៃរបស់គាត់ ។
ស្ត្រីនោះបន្តទៀតថា មុនពេលកើតហេតុ ប្តីរបស់គាត់ត្រូវសត្វពស់មួយក្បាលប៉ុនម្រាមដៃមានសណ្ឋានបង្កង់លាយ ខ្មៅ-សបានខាំដៃប្តីរបស់គាត់ ។ ពេលខាំរួច ប្តីរបស់គាត់ខឹង ក៏ចាប់ពស់នោះមកខាំញក់ញីបណ្តាលឱ្យសត្វពស់នោះខ្ទេចក្បាល ៕
» ព័ត៌មានជាតិ » ចាប់ពស់ខាំក្បាលវិញ ១ម៉ោងក្រោយស្លាប់