កណ្តាលៈ កាលពីវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិត នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ស្ត្រីវ័យចំណាស់ម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងអ្នកជិះលើរ៉ឺម៉កកង់បី ៥នាក់ រងរបួស ធ្ងន់ស្រាល ដោយសារតែរ៉ឺម៉កកង់បី បើកគេចរថយន្តមួយគ្រឿង ជ្រុលទៅបុកអ្នកដើរ លើចិញ្ចើមផ្លូវ ភ្លាមៗនោះ នគរបាល ចុះទៅដល់កន្លែងកើតហេតុ ជួយធ្វើអន្តរាគមន៍ ឃាត់ខ្លួនអ្នកបើកបរ រួមទាំងវត្ថុតាង បានយកទៅកាន់ អធិការដ្ឋាន ។
នគរបានបានឲ្យដឹងថា មុនពេលកើតហេតុ មានរ៉ឺម៉កកង់បីមួយគ្រឿង ម៉ូតូសណ្តោងម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1K-7563 អ្នកបើកបរ មានឈ្មោះ ឃួន សុភា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅក្នុងភូមិ ត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលដឹកមនុស្ស ៥នាក់ ទី១-ឈ្មោះសាន សៀម ភេទប្រុស អាយុ ២៤ឆ្នាំ
រស់នៅកំពង់ស្ពឺ ទី២-ឈ្មោះ កង សុភី ភេទប្រុស អាយុ ២៣ឆ្នាំ ទី៣-ឈ្មោះ ឃី ភ័ស្ស ភេទប្រុស អាយុ ២១ឆ្នាំ ទី៤-ឈ្មោះ គ្រី សាយយៀង ភេទប្រុស អាយុ ២៣ឆ្នាំ អ្នកទាំង៤ រស់នៅខេត្តកំពង់ស្ពឺ និងទី៥ ឈ្មោះ ទេព ភារម្យ ភេទប្រុសអាយុ២២ឆ្នាំ រស់នៅខេត្តពោធិ៍សាត់ អ្នកទាំង៥ រងរបួសធ្ងន់ស្រាល ដែលជាអ្នក ដំណើរជិះលើរ៉ឺម៉កកង់បី រីឯ
ជនរងគ្រោះ រងរបួសរហូតដល់ស្លាប់នោះ ឈ្មោះ យ៉ឹង សុខលី ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល៕
» Breaking News, ព័ត៌មានជាតិ » រ៉ឺម៉កកង់បី បុកអ្នកថ្មើរជើង ស្លាប់ម្នាក់ អ្នកជិះលើរ៉ឺម៉ក របួស៥នាក់