ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បក្ស​ប្រឆាំង​ ​ទៅ​​សំណេះ​​សំណាល​​ជា​មួយ​​ប្រជា​ពល​រដ្ឋនៅ ខេត្ត​បាត់​ដំបង​ និង​​ពោធិ៍​សាត់​គឺ​​ដើម្បី​​ធ្វើ​បាតុ​កម្ម​ ​?

បក្ស​ប្រឆាំង​ ​ទៅ​​សំណេះ​​សំណាល​​ជា​មួយ​​ប្រជា​ពល​រដ្ឋនៅ ខេត្ត​បាត់​ដំបង​ និង​​ពោធិ៍​សាត់​គឺ​​ដើម្បី​​ធ្វើ​បាតុ​កម្ម​ ​?

​ខេត្តបាត់ដំបង ៖ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី បានបង្ហាញ​វត្តមាន​សំណេះសំណាល​ជួបជុំ ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​របស់លោក​នៅ​ខេត្តបាត់ដំបង នា​វេលា ព្រឹក​ថ្ងៃទី​១៣ កញ្ញា ២០១៣ នេះ ក្នុងនោះដែរ​ក៏មាន លោក​កឹម សុខា លោកស្រី មូរ សុខ​ហួរ ទៅជា​មួយ​ដែរ ហើយ​ការជួបជុំ​នេះ មាន​ភាព​​អ៊ូអរ​​ដូច​​អ្វី​ដែល​​ក្រុម​​របស់​លោក​បាន​​រំពឹង​ទុក​​។​
​ការជួបជុំ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​នេះ​បាន​ធ្វើឡើង​នៅក្នុង​ផ្សារ ណាត់ ផ្សា​របឹង​ឈូក និង ទៅ​ជួបជុំគ្នា​នៅ​រូបសំណាក​លោកតា​ដំបងគ្រញូង​ដើម្បី ថ្លែង​ពី​សភាពការណ៍​ផ្សេងៗ​ជូន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​សម រង្ស៊ី ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត​ដែល ចេញ​ដោ​យគ​.​ជ​.​ប​កាលពីពេល​ថ្មីៗ​នេះ និង​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ឡើងទៅ​ភ្នំពេញ​​ចូល​រួម​​ធ្វើ​​មហា​​បា​តុ កម្ម​អហិង្សា​​ទាមទារ​​រក​​យុត្តិ​ធម៌​សម្លេង​ឆ្នោត​។​
​គួ​រំ​លឹ​ង​ផង​ដែលថា គណបក្សប្រឆាំង​នេះ និង​មាន​គម្រោង​នឹងធ្វើ​មហា​បាតុកម្មអហិង្សា បន្តទៀត​នៅ​ថ្ងៃទី ១៥,១៦,១៧ កញ្ញា ខាងមុខនេះ​ផងដែរ ប៉ុន្តែ​មិនដឹងថា​វា​នឹង​វិវត្តន៍​យ៉ាងណា​នោះ​យើង​នឹង​រង់​ចាំមើល​ទាំងអស់គ្នា​៕

គណបក្សប្រឆាំងដែលស្ថិននៅកន្លែងអ្នកតាដំបងគ្រញូង

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya