ក្រចេះ៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៣ ខណៈដែលជនសង្ស័យ ជិះម៉ូតូលក់ត្រី ហើយបានឃើញកុមារីរងគ្រោះនៅផ្ទះម្នាក់ឯង ។ ជនសង្ស័យជាអ្នកលក់ត្រីម្នាក់ ត្រូវបានកំលាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំបូរ ចាប់ឃាត់ខ្លួនបន្ទាប់ពី ប៉ុនប៉ងរំលោភ សេពសន្ថវៈលើក្មេងស្រីអនីតិជន វ័យអាយុ១៣ឆ្នាំម្នាក់ ។
លោកអនុសេនីយ៏ទោ ឈិន សំបូរ អធិការរងស្រុកសំបូរ ទទួលផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យរូបនេះ ត្រូវកម្លាំងនគរបាលស្រុក ចាប់ឃាត់ខ្លួន បានកាលពីថ្ងៃទី១១ ខែកញ្ញា ក្រោយទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ ។
នគរបាលស្រុកសំបូរបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហន ប៊ុនហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរជាអ្នកលក់ត្រី មានទីលំនៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ។ រីឯក្មេងស្រីរង គ្រោះ អាយុ១៣ឆ្នាំជាកូនទី៤ ក្នុងចំណោមបងប្អូន៦នាក់ ដែលមានស្រី៤នាក់។ អធិការរងនគរបាលស្រុកសំបូរបានឲ្យដឹងទៀតថា សមត្ថកិច្ច បានចាប់ខ្លួនជនសង្ស័យកាលពីថ្ងៃទី១១ ខែកញ្ញា ។ ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់ការិយាល័យព្រហ្មទណកំរិតធ្ងន់ នៃស្នងការរដ្ឋាននគរបាលខេត្ត ហើយកាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ បានចោទប្រកាន់ពីបទ ប៉ុនប៉ង
រំលោភសេពសន្ថវៈ លើក្មេងស្រីអនិតិជន ៕ ដោយ៖ ឌឹម សឿន