ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជន​សង្ស័យ​២​នាក់​រួម​ជាមួយ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ ​

ប៉ូលិស​ឃាត់ខ្លួន​ជន​សង្ស័យ​២​នាក់​រួម​ជាមួយ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ ​

កណ្តាល ៖​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី រសៀល ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​គ្រា​ដែល​ក្រុម​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១B​។  ជនសង្ស័យ​២​នាក់ រួមជាមួយ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​មួយកញ្ចប់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​កោះធំ​ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​បាន​នៅ​ចំណុច​លើ​ស្ពាន​ព្រែក​វត្ត
ស្ថិត​ក្នុងភូមិ​កោះទៀវ​(​ខ​) ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។​
​នៅ ក្នុង​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ​នេះដែរ នគរបាល​បានធ្វើ​ការដកហូត​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក មួយកញ្ចប់ មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខៀវ ពាក់​ស្លា​លេខ​ប្រទេស​វៀតណាម 67H 48667 មួយគ្រឿង​ផងដែរ ។​​មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មាន​គ្នា​២​នាក់​ទី​១-​ឈ្មោះ ង្វៀង ង៉ុ​ក​ដាក អាយុ​១៦​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​លេខ​៧ សង្កាត់​ភឿង​ចូ​វ​កូ​អា ក្រុង​ចូ​វ​ដុក ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម  និង​ទី​២-​ឈ្មោះ  យ៉ាង ថា​ន់​ហ៊ួ អាយុ​១៦​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​ប៊ិន​យី ឃុំ​ឡុង
​ប៊ិន ស្រុក​អ៊ាង​ភូ ខេត្ត​អា​នង​យ៉ាង ប្រទេស​វៀតណាម ។​
​ម ន្ត្រី​នគរបាល​ស្រុក​កោះធំ​បាន​បញ្ជាក់ថា ក្រោយពី​រកឃើញ​មាន​វត្ថុតាង​រួចមក កម្លាំង​នគរបាល​បានធ្វើការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ រួមជាមួយ​វត្ថុតាង​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya