ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប្រព័ន្ធ​សម្ពាធ​ទាប​នៅតែ​បន្ត​ឥ​ទិ្ធ​ពល​ក្នុងប្រទេស​កម្ពុជា​

ប្រព័ន្ធ​សម្ពាធ​ទាប​នៅតែ​បន្ត​ឥ​ទិ្ធ​ពល​ក្នុងប្រទេស​កម្ពុជា​

​ភ្នំពេញ​:  យោងតាម​ព័ត៌មាន​ពី​ក្រសួង​ធនធានទឹក​និង ឧ​ត្តុ​និយម បានប្រកាស​ឲ្យ​ដឹងថា ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ ទាប​ដែល​នាំមក​នូវ​បរិមាណ​ទឹកភ្លៀង កម្រិត​ពី​មធ្យម​ទៅ​ច្រើន​អូសបន្លាយ ដល់​ថ្ងៃទី​១៦ ខែកញ្ញា ហើយ​វា​អាចមាន ឥទ្ធិពល​កាន់តែខ្លាំង​ដោយសារ​មាន​ឥទ្ធិពល​សម្ពាធ​ទាប​សកម្ម​មួយ​ផ្សេង ទៀត​បាន​កើតមានឡើង​នៅក្បែរ​ឆ្នេរ សមុទ្រ​ប្រទេស​វៀតណាម ។​
លោក​ចាន់  យុ​ត្ថា អ្នកនាំពាក្យ និង​ជានា​យក​ខុទ្ទកាល័យ​ក្រសួង​ធនធាន ទឹក​និង​ឧតុនិយម បាន​និយាយ​នៅ​ថ្ងៃ ទី​១១ ខែកញ្ញា ឆ្នាំ​២០១៣​ថា ប្រព័ន្ធ សម្ពាធ​ទាប​ដែល​ក្រសួង​បាន​ជូនដំណឹង កាលពី​ថ្ងៃទី​៣ ខែកញ្ញា​នោះ គឺ​នៅតែ​បន្ដ មាន​ឥទ្ធិពល​ដល់​ប្រទេស​កម្ពុជា​អាច អូសបន្លាយ​ពេល​រហូត​ដល់​ថ្ងៃទី​១៦ ខែកញ្ញា និង​វា​មាន​ឥទ្ធិពល​កាន់តែខ្លាំង ដោយសារ​ព្រម​ពេល​ជាមួយគ្នានេះ មាន​សម្ពាធ​ទាប​សកម្ម​មួយ​ផ្សេងទៀត បាន​កើតមានឡើង​នៅក្នុង​សមុទ្រ​ចិន ខាងត្បូង​កៀក​នឹង​ឆ្នេរសមុទ្រ​វៀតណាម ។​
ប្រភព​ខាងលើ បានឱ្យដឹង​ទៀត ថា ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប និង សម្ពាធ​ទាប​សកម្ម​ខាងលើនេះ នឹង​បង្ក ឱ្យមាន​ធ្លាក់ភ្លៀង​កម្រិត​ពី​មធ្យម​ទៅ ច្រើន អាច​នាំឱ្យមាន​ជំនន់​ទឹកភ្លៀង​ដោយ​កន្លែង ។  បរិមាណ​ទឹកភ្លៀង ដែល​បាន​ធ្លាក់​ចាប់ពី​ថ្ងៃទី​៦ ខែកញ្ញា រហូតមកដល់​ថ្ងៃទី​១០ ខែកញ្ញា មាន​កម្រិត​ចាប់ពី​៣៩ មិល្លីម៉ែត្រ រហូតដល់ ២០៧​មិល្លីម៉ែត្រ គឺ​បាន​ធ្លាក់​រាយប៉ាយ គ្រប់​រាជធានី និង​ខេត្ដ​ទាំង​២៤ ។
បរិមាណ​ទឹកភ្លៀង​មាន​កម្រិត ពី​មធ្យម​ទៅ​ច្រើន​ក្នុង​រយៈពេល​បួន​ថ្ងៃ កន្លងទៅនេះ  ត្រូវបាន​មន្ដ្រី​អ្នកនាំពាក្យ ខាងលើ​បញ្ជាក់ទៀតថា មិនទាន់មាន ខេត្ដ​ណាមួយ​ទទួលរង​ជំនន់​ទឹកភ្លៀង នេះ​នៅឡើយ​ទេ ។ ផ្ទុយទៅវិញ គឺ​វា​បានបញ្ចប់​នូវ​ការខ្វះ​ទឹក​សម្រាប់​ការងារ បង្កបង្កើនផល​នៅ​តំបន់​ខ្លះ​នៃ​ខេត្ដ​មួយ ចំនួន​តូច ។ ផ្នែក​ជំនាញ​កំពុង​បន្ដ​ធ្វើការ តាមដាន​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​ចំពោះ ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​និង​សម្ពាធ ទាប​សកម្ម​ដែល​កំពុង​បន្ដ​មាន​ឥទ្ធិពល​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ៕

ប្រជាពលរដ្ឋបង្កបង្កើនផលស្រូវពេលមានទឹកភ្លៀងសកម្មភាពភ្លៀងលិចផ្លូវនៅរាជធានីភ្នំពេញ នាពេលកន្លងមក

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya