ខេត្តកំពង់ស្ពឺ ៖ រថយន្តពីគ្រឿងពន្លះគ្នាលាន់ស្នូដូចរន្ទះ ក្នុងហេតុការណ៍នេះ បុរសម្នាក់បានគាបជាប់ក្នុង រថយន្តរងរបួសធ្ងន់ និងមនុស្ស ៣នាក់ ទៀតរបួសស្រាល ខណៈដែលរថយន្តដឹកផ្លៃឈើ ១គ្រឿង ពណ៌ទឹកប៊ិ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចភូមិស្នោ២ ក្នុងសង្កាត់សុព័រណ៍ទេព ក្រុងច្បារមន ក៏បានបុកចំពីមុខពេញទំហឹងជាមួយរថយន្តតួរីស១គ្រឿង ដឹកអុស ដែលបើកបញ្ច្រាស់ទិសគ្នា បណ្តាលឱ្យរថយន្តទាំងពីរគាបក្បាលជាប់គ្នា ជាប់តៃកុងរថយន្តដឹកអុសរបួសបាក់ជើងស្តាំ ។
តាមការរៀបរាប់ពីប្រជាពលរដ្ឋដែលបានឃើញគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង៤០ នាទី ជិតភ្លឺថ្ងៃទី២៧ មិថុនា ២០១៣ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តទាំង ២គ្រឿង សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និងយកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ខេត្ត ដើម្បី ដោះស្រាយតាមនីតិវិធីច្បាប់ផ្លូវច្បាប់ ៕
ពីអ្នករាយការណ៍
» ព័ត៌មានជាតិ » រថយន្ត ២គ្រឿងពន្លះគ្នាខេ្ទចក្បាលទាំងសងខាង មនុស្សរបួសធ្ងន់ស្រាល ៤នាក់