ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » បើកម៉ូតូ​ស្រវឹងធ្លាក់ភ្នែក​បើក​បោះពួយ​ទៅ​បុ​ទ្វារ វិទ្យាស្ថាន​អេស​ធី ខ្លេ​មិន​ស៍​របួស​ធ្ងន់​២​នាក់​​ស្រាល​ម្នាក់​ ​

បើកម៉ូតូ​ស្រវឹងធ្លាក់ភ្នែក​បើក​បោះពួយ​ទៅ​បុ​ទ្វារ វិទ្យាស្ថាន​អេស​ធី ខ្លេ​មិន​ស៍​របួស​ធ្ងន់​២​នាក់​​ស្រាល​ម្នាក់​ ​

ភ្នំពេញ ៖ បុរស​២​នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ​នឹង​ម្នាក់ទៀត​របួសស្រាល​ខ​ណះ​ពេល​ស្រវឹងស្រា​ជោកជាំ​ហើយ​បើក​ម៉ូតូ​ឌ្រី​ម​សេ​១២៥​ពណ៍​ខ្មៅ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ទៅបុក​ទ្វារ វិទ្យាស្ថាន អេស​ធី ខ្លេ​មិន​ស៍​មួយកន្លែង​ចំ​ពីមុខ​ពេញទំហឹង​កាលពី​វេលា​ម៉ោង​២​នឹង​៣០​នាទី​រំលង់​អា​ធ្រា​ឈានចូល​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០១៣​តាម​បណ្តោយ​ផ្លូវ​
៥៩៨​កែង​១៩៨៦​ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២​ខណ្ឌទួលគោក​។​នៅ​កន្លែងកើតហេតុ​យុវជន​រងគ្រោះ​ទាំង​៣​នាក់​ប៉ូលីស​មិនទាន់​ស្គាល់​អត្ត​សញ្ញា​នៅឡើយ​ទេ​។​មន្ត្រីនគរបាល​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​ម៉ូតូ​ឌ្រី​ម​សេ​១២៥​ពណ៍​ខ្មៅ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BG-5423​ជិះ​ដោយ​យុវជន​ស្រវឹងស្រា​ជោកជាំ​៣​នាក់
​បានធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​១៩៨៦​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ចង្កូត​ទៅបុក​ទ្វារ វិទ្យាស្ថាន​អេស​ធី ខ្លេ​មិន​ស៍​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​យុវ ជន​អ្នកបើក​ម៉ូតូ​នឹង​យុវជន​ម្នាក់ទៀត​ជិះ​នៅ​កណ្តាល​នាក់​រងរបួស​ធ្ងន់ធ្ងរ​ត្រូវ​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​។​រីឯ
​យុវជន​ម្នាក់ទៀត​ជិះ​ពីក្រោយ​រងរបួស​ស្រាល​នៅ​មើល​ម៉ូតូ​នៅ​កន្លែងកើតហេតុ​។​ក្រោយ​កើតហេតុ​ប៉ូលីស​បាន​ចុះទៅ​វាស់វែង​យក​ម៉ូតូ​របស់​យុវជន​ស្រវឹងស្រា​ជោកជាំ​ទាំង​៣​នាក់​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​៕ ជាតិតា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya