ភ្នំពេញ ៖កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០១៣ នៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បុរសម្នាក់ជាត្រូវបានជនសង្ស័យ២នាក់ ចងខ្សែលីឡុងកាត់ ទទឹងផ្លូវទាក់ បណ្តាលឲ្យដួលស្រង៉ាប់ស្រង៉ិល ហើយជនសង្ស័យធ្វើសកម្មភាពវាយប្លន់យក ម៉ូតូទៅបាត់ដោយសុវត្ថិភាព ។
សមត្ថ កិច្ចនគរបាលប៉ុសិ្តក្រាំងពង្រ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គីង សុផាត ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធា នីភ្នំពេញ។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ 1V-6295 ហើយជនសង្ស័យមានគ្នា២នាក់ ស្លៀកពាក់ស៊ីវិលមធ្យោបាយថ្មើរជើង។ លោក ឈឹម ប៊ុនរ័ត្ន បន្តថា ជនរងគ្រោះរបួសក្បាលដោយសារត្រូវជនសង្ស័យវាយធ្លាក់ទឹក ។ បច្ចុប្បន្នសមត្ថកិច្ចក៏បានកំណត់រួចមុខសញ្ញា ដើម្បីបន្តស្រាវជ្រាវចាប់ខ្លួន ៕