ភ្នំពេញ ៖ មន្ដ្រីខណ្ឌចំការមន ដែលនិយាយក្នុង លក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃសុក្រទី១៣ ខែកញ្ញា នេះថា បុគ្គលិកថែសួន របស់ខណ្ឌចំការមន ត្រូវបានក្មេងរើសអេតចាយម្នាក់ បានទៅរាយការណ៍ប្រាប់ពួកគេថា ក្មេងនោះ បានប្រទះឃើញប៊ីដុងមួយ ដោយនៅក្នុងនោះមានផ្ទុះម្សៅ ប៉ុន្ដែមិនបានប្រាប់ថា ម្សៅយ៉ាងម៉េចទេ ។
សេចក្ដីរាយការណ៍ពីអាជ្ញាធរ ខណ្ឌចំការមន បានឱ្យដឹងជំហានដំបូងថា មន្ដ្រីរបស់ខ្លួនបានទទួលព័ត៌មានថា មានប៊ីដុងមួយ ដែលបានផ្លុងចោលនៅជិតវិមានរដ្ឋសភា ដោយនៅក្នុងប៊ីដុងនោះ មានជាតិម្សៅ ដែលគេសង្ស័យថា ម្សៅមានជាតិផ្ទុះ ។ សមត្ថកិច្ចពាក់ព័ន្ធបានធ្វើដំណើរទៅដល់ កន្លែងកើតហេតុនោះហើយ ដើម្បីពិនិត្យស្វែងរកការពិតថា
តើម្សៅនោះ ជាប្រភេទម្សៅធម្មតាឬម្សៅមានជាតិផ្ទុះ ។ ព័ត៌មានលំអិតព្យាយាមធ្វើសេចក្ដីរាយការណ៍បន្ថែមទៀតនៅពេលក្រោយ ៕