សៀមរាប៖ សមត្ថកិច្ចបានរាប់ឃើញចំនួន៣៦៧០ដុំ និង៦ ៥៣០គីឡូក្រាម ស្មើនឹង៥ម៉ែត្រគូប និង៤៤១ផ្លានឯណោះ។ កាលពីចាប់បានភ្លាមៗនោះ ការរាប់ចំនួនពិតប្រាកដមិនទាន់ជាផ្លូវ ការសមត្ថកិច្ចសន្និដ្ឋានចំនួនដំបូងថា មានចំនួនប្រមាណជា៤តោនប៉ុណ្ណោះ។
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣នេះ លោក ឡុង សំអឿន ប្រធានក្រុមបង្ក្រាបបទល្មើសសេដ្ឋកិច្ចរបស់នាយកដ្ឋានប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ បាននិយាយឱ្យដឹងថា យោងតាមការចូលរួមរបស់កំលាំងចំរុះនិងមានការ រាប់ចំនួនទាំងយប់ ចុងក្រោយតួលេខបានបង្ហាញថាឈើគ្រញូងខាងលើមិនមែន៤តោនទេ គឺមានចំនួន
រហូតដល់ ៣៦៧០ដុំ និង៦៥៣០គីឡូក្រាម ស្មើនឹង៥ម៉ែត្រគូប និង៤៤១ផ្លានឯណោះ។ ឈើគ្រញូងខាងលើកំពុងរក្សាទុកនៅថ្នាលបណ្ដុះកូនឈើរបស់រដ្ឋបាលព្រៃឈើឃុំឃុនរាម ស្រុកបន្ទាយស្រី ដើម្បីកសាងសំនុំរឿងទៅកាន់តុលាការ។
ឈើគ្រញូងខាងលើត្រូវបានកំលាំងចំរុះមានមន្ដ្រីក្រុមប្រតិបត្ដិ ការពង្រឹងការអនុវត្ដច្បាប់របស់រដ្ឋបាលព្រៃឈើ,ខណ្ឌរដ្ឋបាលព្រៃឈើ សៀមរាប,នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ,នគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដសៀមរាប,និងសង្កាត់រដ្ឋបាលព្រៃឈើបន្ទាយស្រី៕