ភ្នំពេញ៖ កាលពីវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទៅ១២កញ្ញា ឆ្នាំ២០១៣ នៅចំណុចលើស្ពានជ្រោយចង្វាផ្នែកខាងកើត ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌប្ញស្សីកែវ ។
នគរបាលមូលដ្ឋានបាននិយាយថា ករណីនេះបង្កឡើងដោយរថយន្តម៉ាកកាមរីហើមពណ៌ស្លែមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2A-7135 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតឡើងទៅលិច ទៅបុកជាមួយ រថយន្ដដឹកឥវ៉ាន់ម៉ាកសាំយ៉ុង ពាក់ស្លាកលេខភ្នំពេញ2I-8014 បើកបញ្ច្រាសទិសគ្នា បណ្ដាលឲ្យ អ្នកជិះ៣នាក់(ស្រីម្នាក់) អ្នកបើករថយន្តបង្ករបួសធ្ងន់ ។បណ្ដាលឲ្យអ្នជិះក្នុងរថយន្តទាំង២របួសស្រាល ។ចំណែករថយន្តរងការខូចខាត
ផ្នែកខាងមុខដូចគ្នា ៕