រតនគីរី ៖ នៅវេលាម៉ោងជាង១២យប់ឈាន ចូល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិជ្រៃ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្ដរតនគីរី ។
ស្ដ្រីឈ្មោះ មករា ជាម្ចាស់ផ្ទះនៅព្រឹក ថ្ងៃទី១២ ខែកញ្ញាបាននិយាយថា នៅយប់ កើតហេតុរូបគាត់និងប្ដីបានដេកលង់លក់ នៅពេលដែលមេឃមានភ្លៀងធ្លាក់ ។ ស្ដ្រីម្ចាស់ ផ្ទះបានបញ្ជាក់ថា ប្ដីរបស់គាត់ ឈ្មោះធា រិទ្ធីបានដេកនៅក្រៅបន្ទប់ ។ ចំណែករូបគាត់បានដេកនៅក្នុងបន្ទប់ នៅក្នុងអំឡុងម៉ោង១១យប់ ។ លុះម៉ោង ៤ទៀបភ្លឺពួកគាត់
ទាំង២បានភ្ញាក់ពីដំណេក ក៏ក្រឡេកមើលទៅទ្វារខាងមុខបានបិទ ជាធម្មតាតែពុំមានខ្ទាស់គន្លឹះទ្វារនោះ ទេ។ ឃើញដូច្នេះពួកគាត់ក៏មានការសង្ស័យ រត់ទៅមើលទ្វារខាងក្រោយស្រាប់តែ ឃើញបង្អួចនៃបន្ទប់ទ្វារក្រោយបានបាក់ ចម្រឹងអស់ចំនួន២ហើយឈើបង្អូច ត្រូវ ជនសង្ស័យកាច់បំបាក់ធ្លាក់ទៅដី តែ ពេលនោះពុំទាន់ដឹងថា បាត់
គ្រឿងអលង្ការ នោះទេ ។ ភ្លាមៗនោះ ដែរគាត់ក៏រត់ចូល មកក្នុងបន្ទប់ដេកទៅមើលលើហ៊ឹងក៏បាត់ហិបដែកដាក់គ្រឿងអលង្ការនិង ពេលចេញ ក្រៅផ្ទះក៏ប្រទះឃើញហិបដែក ត្រូវចោរ កាត់សោប្រមូលយកគ្រឿងអលង្ការអស់ គ្មានសល់ ហើយទុកហិបដែកចោលនៅ ទីនោះ ។
ទាក់ទិននឹងករណីចោរគាស់ផ្ទះអាជីវ ករលួចគ្រឿងអលង្ការនេះដែរ លោកឯម វ៉ុន អធិការនគរបាលក្រុងបានលុងបានឱ្យ ដឹងតាមទូរស័ព្ទនៅថ្ងៃទី១២ ខែកញ្ញាថា ចំពោះករណីខាងលើនេះ លោកកំពុង ស្រាវជ្រាវក្រោយពីទទួលបានពាក្យបណ្ដឹងជនរងគ្រោះ ៕