ភ្នំពេញ ៖ កាលពីវេលាម៉ោង១៨និង៥០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ នៅចំ ណុចខាងត្បូងស្ពានព្រែកជ្រៃ តាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងភូមិព្រៃជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភព ពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ យុវ ជន២នាក់នោះជិះម៉ូតូពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ទំនងជា យុវជនជនរងគ្រោះ២នាក់នោះគាត់ជិះគេចជង្ហុគ គាប់ជួន រថយន្តបង្កហេតុបើកមកពីទិសខាងត្បូង ក៏ប៉ះនិងកាងចំហៀងនៃរថយន្តដួលបោកទៅនិងថ្នល់តែម្តងទៅ។
ប្រភព ដដែលបន្តថា ពេលនោះគេឃើញរថយន្តបង្កហេតុនោះអត់ឈប់ទេ បែរជាបន្តទៅជើងទៀត តែសមត្ថកិច្ច បានដេញស្ទាក់ចាប់បាននៅមុខផ្លូវចូលមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើង ឯក។
ភ្លា មៗនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្ពានថ្មក៏បានចុះដល់ កន្លែងកើតហេតុ និង បានទំនាក់ទំនងរថយន្តសង្គ្រោះឲ្យដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ។ ចំណែកសមត្ថកិច្ចចរាចរជំ នាញនៃអធិការដ្ឋានខណ្ឌដង្កោ បានធ្វើការវាស់វែងកន្លែងកើតហេតុ និងនាំយករថយន្តមករក្សា ទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ៕