ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ល្បែង​​ឆ្នោត​កំពុង​ពេញ​និយម​នៅ​ខេត្ដ​ស្ទឹងត្រែង​

ល្បែង​​ឆ្នោត​កំពុង​ពេញ​និយម​នៅ​ខេត្ដ​ស្ទឹងត្រែង​

ស្ទឹងត្រែង ៖ ល្បែង​ឆ្នោត​នៅ​ខេត្ដ​ស្ទឹងត្រែង​នៅ មួយ​រយៈកាល​ចុងក្រោយ​នា​ពាក់កណ្ដាល ឆ្នាំ​២០១៣ ត្រូវ​មើលឃើញថា កំពុង តែ​រីក​រាលដាល​យ៉ាងខ្លាំង និង​អនាធិបតេយ្យ​បំផុត ដោយ​ក្រុម​អ្នកដើរ​កត់​ឆ្នោត​បាន​ចែក​មុខព្រួញ និង​គោលដៅ បណ្ដាក់​គ្នា​ដើរ​កត់​តាម​ផ្សារ​ក្នុង​ខេត្ដ និង​នៅតាម​លំនៅឋាន​ប្រជាពលរដ្ឋ ស្ទើរ​តាម​គ្រប់​ភូមិ ឃុំ​ទាំងអស់​ក្នុង​ក្រុង ។
​ក្រុមអាជីវករ​ក្នុង​ផ្សារ​ខេត្ដ ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ទូទាំង ក្រុង​ស្ទឹងត្រែង កំពុងតែ​និយាយ​តៗ​គ្នា​ថា ក្រុង​ស្ទឹងត្រែង​ឥឡូវ​មាន​លេចចេញ​នូវ ក្រុមចោរ​ធ្វើ​សកម្មភាព​ឆក់​នៅតាម​ដងផ្លូវ​ទៀតហើយ ។ បញ្ហា​ដែល​កើត មាន​ឡើង​នោះ ក្រុមអាជីវករ និង​ប្រជា ពលរដ្ឋ​បានដាក់​បន្ទុក​ថា អាច​បណ្ដាល មកពី​ល្បែង​ឆ្នោត​បី​ប្រទេស​កំពុងតែ​រីក រាលដាល​យ៉ា​ង​ខ្លាំង​នៅក្នុង​ផ្សារ និង​នៅ ទូទាំង​ក្រុង ហើយ​ក្រុម​អ្នកចាញ់​ពី​ល្បែង ឆ្នោត​នោះ​ញៀន​ខ្លាំង​អត់លុយ​ចាក់ បែកគំនិត​ដើរ​ឆក់​កាបូប ខ្សែក ឬ គ្រឿងអលង្ការ​ផ្សេងៗ​ពី​អ្នកដំណើរ បង្កឱ្យមាន អសន្ដិសុខ​ដល់​សង្គម ហើយ​ក្រុម​ប្រជា ពលរដ្ឋ​សួរថា បើ​ល្បែង​ឆ្នោត​កើតឡើង ព្រោងព្រាត​បែបនេះ គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​៩​ចំណុច​របស់
រាជរដ្ឋាភិបាល ដែល​បានដាក់ចុះ​នោះ តើ​អាច​កើតមាន​ដែរឬទេ​នៅ​ក្រុង និង ខេត្ដ​ស្ទឹងត្រែង ?​ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ​បាន និយាយថា ឆ្នោត​ដែល​ពួក​អ្នកញៀន​កំពុង ពេញនិយម​នៅពេលនេះ​មាន​ចំនួន​បី​ប្រទេស​គឺ ១-​ឆ្នោត​វៀតណាម​, ២-​ឆ្នោត ឡាវ និង​៣-​ឆ្នោត​ថៃ ត្រូវបាន​អ្នកមាន ស្ដុកស្ដម្ភ​ម្នាក់​ក្នុង​ខេត្ដ​ស្ទឹងត្រែង បង្កើតឱ្យមាន​ឡើង ហើយ​បើ​អ្នកណា​ចង់​ចាក់ មិនចាំបាច់​ធ្វើដំណើរ​មករក​ទីតាំង​ទេ អង្គុយ​នៅតែ​លើ​តូប​លក់ដូរ
​ទំនិញ ឬ​អង្គុយ​នៅផ្ទះ ក៏មាន​អ្នក​កាន់​ក្រដាស ឬ សៀវភៅ​មក​សួរ​ឱ្យ​ចាក់​ដល់ទី​កន្លែង
៕ ដោយ​៖ ឡុង កាន់​សំនៀង​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya