ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពលរដ្ឋកំពុងតែរិះគន់យ៉ាងខ្លាំង ចំពោះរឿងដែលថ្នាក់ដឹកនាំឃ្វាលដីអោយប្រជាពលរដ្ឋ ដែលរស់នៅលើទឹកអោយមករស់នៅលើគោកវិញនោះ ឥឡូវនេះដីទាំងអស់នោះមិនបានមកលើដៃប្រជាពលរដ្ឋទេ​  ||     លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||   

» ព័ត៌មានជាតិ » ត្រូវ​ចោរ​​កាច់​សោ​រក​យក​ទៅ​បាត់ ឃាត់ខ្លួន​បាន​ម្នាក់​ ​

ត្រូវ​ចោរ​​កាច់​សោ​រក​យក​ទៅ​បាត់ ឃាត់ខ្លួន​បាន​ម្នាក់​ ​

តាកែវ​៖ កាលពី ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៣ ក្រោយពី​ពួកគេ​ធ្វើ​សកម្មភាព លួច​កាច់​សោ​រក ម៉ូតូ​របស់​ប្រជាពលរដ្ឋ បេ​ល​ចុះទៅ​មើល​សន្ទូច នៅ​ចំណុច អន្លុង​ត្មាត ស្ថិតនៅ​ក្នុងភូមិ​ក្រាំង​រំ​លីន ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កាលពី​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៣​។
លោក យ៉ុង ញ៉ី​វ ប្រធានការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ កំរិត​ស្រាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់ ឈ្មោះ ណន ធី អាយុ​១៩​ឆ្នាំ នៅ​ភូមិ​បឹង សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ និង​ម្នាក់ទៀត​ឈ្មោះ ម៉ៅ សមុទ្រ អាយុ​៣៦​ឆ្នាំ រស់នៅ​ខេត្តស្វាយរៀង បាន​បើក​ម៉ូតូ​យកទៅ​បាត់​។ ប្រជាពលរដ្ឋ​ជនសង្ស័យ​យកទៅ​នោះ ម៉ាក​ហុងដា សេ​១២៥
ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AW-4751​។​ ចំណែក​ម្ចាស់​ម៉ូតូ ឈ្មោះ ស៊ីវ ចន្ទ្រា អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើ​តក​ហេតុ​ខាងលើ បាន​ជិះ​ម៉ូតូ​មក​មើល សន្ទូច រួច
​បាន​ចត ម៉ូតូ​ទុក នៅលើ​ចិញ្ចើមថ្នល់​ខាងជើង ចម្ងាយ​ពី​ខ្លួន​៣០​ម៉ែត្រ មួយសន្ទុះ​ក្រោយមក ក៏បាន​ឃើញ​មាន​មនុស្ស​ពីរ​នាក់ ជិះ​ម៉ូតូ​វេ​វ​អាល់​ហ្វា ចុះមក​កាច់​សោ ក ម៉ូតូ​របស់គាត់​បើក​ជិះ​ចេញទៅ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya