ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ពស់ថ្លាន់​វារ​​ចូល​ការដ្ឋាន​សំណង់​​ទម្ងន់​ជិត​២០​គីឡូក្រាម ​

ពស់ថ្លាន់​វារ​​ចូល​ការដ្ឋាន​សំណង់​​ទម្ងន់​ជិត​២០​គីឡូក្រាម ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រសៀល​ថ្ងៃ ទី​១១ ខែកញ្ញា ឆ្នាំ​២០១៣​នៅក្នុង​បុរី​ប៊ុនហួរ ស្ថិតនៅតាម​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​មន្ដ្រី​អភិរក្ស​សត្វព្រៃ​លោក ព្រំ ណ​ល់ រួម​នឹង​កម្លាំង​កងរាជអាវុធហត្ថ​២​រូប បាន​ចុះទៅ​ទទួលយក​ពស់ថ្លាន់​នោះ​ពិនិត្យ​ទើប​ដឹងថា ជា​ពស់ថ្លាន់​ញី​មាន​ទម្ងន់​១៧ គីឡូក្រាម​មាន​ប្រវែង​២,៥​ម៉ែត្រ និង​បាន​យកទៅ​លែង​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ ទុកជា​សម្បត្ដិ​ធម្មជាតិ ខណៈដែល​រាជរដ្ឋាភិបាល​កំពុង​យក​ចិ​ត្ដ​ទុកដាក់​អភិរក្ស​សត្វ​ដ៏​កម្រ​មួយ​នេះ  ។​
​មេជាង​សំណង់​បុរី​ប៊ុនហួរ​លោក អៀង ម៉ៅ អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ក្នុង​បុរី​នៅ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ​បានឱ្យដឹងថា កាលពី​យប់ ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៣ មាន​ភ្លៀង មួយ​មេ​ធំ​ធ្វើឱ្យ​ទឹកភ្លៀង​ជន់​លិច​ទីធ្លា បរិវេណ​វត្ដ​វិហារ​ឃួន​ស្ទើរ​ទាំងស្រុង​។ ពេលនោះ​ស្រាប់តែ​គាត់​ឃើញ​ពស់ថ្លាន់​ញី​មួយ​ក្បាល​យ៉ាង​ធំ​កំពុង​លូន
​ចេញពី វត្ដ ចូលមកក្នុង​បុរី​ដែល​គាត់​ស្នាក់នៅ​បណ្ដោះ អាសន្ន​ទើប​គាត់​កៀង​ពស់ថ្លាន់​មួយ ក្បាល​នោះ​ឱ្យចូល​ក្នុងផ្ទះ​នៃ​ការដ្ឋាន ព្រោះ​ខ្លា​ចវា​លូន​ចេញ​ទៅណា​បាត់ ឬក៏ ជួប​មនុស្ស​អាក្រក់​ចាប់​យកទៅលក់​ឬ ធ្វើ​អាហារ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya