ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » និស្សិត​​ពេទ្យ​២​នាក់​ត្រូវ​​ឡាន​បុក​រងរបួស

និស្សិត​​ពេទ្យ​២​នាក់​ត្រូវ​​ឡាន​បុក​រងរបួស

​ភ្នំពេញ  ៖ កាល​វេលា​ម៉ោង ១២​និង​៥៥​នាទី​រសៀល ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវ​លេខ​២៧១ ជិត​ស្ថានីយ៍​បូមទឹក​ស្អុយ បឹងត្របែក ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​
​និស្សិត​ស្រី​២​នាក់ ដែល​រងរបួស​ឈ្មោះ បុប្ផា អាយុ​១៩​ឆ្នាំ រងរបួស​ធ្ងន់ និង​ម្នាក់ទៀត ឈ្មោះ ចាន់ ដាវី អាយុ​២០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ម្តុំ​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ មាន​ស្រុកកំណើត នៅ​ខេត្តបន្ទាយមានជ័យ ជិះ​ម៉ូតូ​ម៉ាក គុប​ជ្រុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1AR-7254 ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​សឺ​ដេ​ស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-2876 បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya