ប៉ៃលិន ៖ កាលពីវេលាម៉ោង៩ និង១៥ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិបុសស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោក ឆម វ៉ាន់ធី បានបន្តទៀតថា ការឃាត់ខ្លួននេះគឺតាមពាក្យបណ្តឹងរបស់ឪពុកក្មេងស្រីរងគ្រោះ ឈ្មោះ ទេព សាម៉ាច អាយុ ៤៧ ឆ្នាំមុខរបរកសិករ បានមកដាក់ពាក្យប្តឹងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៣ ហើយកម្លាំងរបស់លោក បានចុះធ្វើការស្រាវជ្រាវពិតជាមានករណីនេះមែន លោកក៏បានសុំគោលការណ៍ពីលោក ជុំ សែនសទ្ធា
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីឈានដល់ការឃាត់ខ្លួនជនសង្ស័យ ។
ក្មេង ស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ឈ្មោះ ថាន បានចាប់រំលោភនាងបានសម្រេចចំនួន៦លើក ។ ក្មេង ស្រីរងគ្រោះបន្តថា លើកចុងក្រោយដែលជនរងគ្រោះចាប់រំលោភនាងនៅវេលាម៉ោងប្រហែលជា ៥ល្ងាច ក្នុងខែកក្កដា ឆ្នាំ២០១៣ ខណៈ នាងកំពុងដេកលក់នៅក្នុងផ្ទះម្នាក់ឯង ។ រាល់លើកដែលជនសង្ស័យចាប់រំលោភនាង នាង
មិនបាននិយាយប្រាប់ឪពុកម្តាយទេ ពីព្រោះតែជនសង្ស័យបានគំរាមបើហ៊ាននិយាយប្រាប់ឪពុកម្តាយ គេនឹងសម្លាប់នាងចោល ។ ក្រោយមកនាងបាននិយាយរឿងប្រាប់ក្មេងៗគ្នាឯងនៅក្បែរផ្ទះ ទើបដឹងដល់ឪពុកម្តាយ ហៅនាងមកសួរ ទើបនាងប្រាប់ឈ្មោះ ថាន ពិតជាបានចាប់រំលោភនាងពិតមែន បន្ទាប់មកឪពុកម្តាយនាងក៏ដាក់ពាក្យ
ប្តឹងឈ្មោះ ថាន តែម្តង។
ក្រោយ ពេលឃាត់ខ្លួនជនសង្ស័យបានសារថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះអាយុ១១ឆ្នាំប្រាកដមែន តែរំលោភសម្រេចតែម្តងប៉ុណ្ណោះ៕