ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប្រជុំ​ដាក់​ផែនការ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​សម្រាប់​ការបោះឆ្នោត​

ប្រជុំ​ដាក់​ផែនការ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​សម្រាប់​ការបោះឆ្នោត​

​កំពង់ធំ​៖​នៅ​សាលប្រជុំ​ខេត្ត​កំព់ង​ធំ កាលពី​រសៀល​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ មាន​រៀបចំ​កិច្ចប្រជុំ​ដាក់​ផែនការ​ការពារ​សន្តិសុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៥ និង​ពិធី​ប្រគល់​រង្វាន់​ជ័យលាភី​ឆ្នាំ​២០១២ របស់​ក្រសួងមហាផ្ទៃ​ចំនួន​៦៤​លាន​៣​សែន​រៀល​រួម​និង​ថវិការ​សាលាខេត្ត​ចំនួន​១​លាន​២​សែន​រៀល ជូន​ដល់​រដ្ឋបាល​ឃុំ​សង្កាត់ និង​ប៉ុស្តិ៍​រដ្ឋបាល​ទូទាំង​ខេត្ត​។ ក្រោម​អធិបតីភាព លោក ឡុង ផល អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធានស្តីទី​ក្រុមការងារ​ទី​១២​ថ្នាក់ជាតិ​ចុះជួយ​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ លោក អ៊ុត សំអន អភិបាល​នៃ​គណ​អ​ភ​បាល​ខេត្ត និង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ផាន់ សុ​ផេង ទីប្រឹក្សា លោក​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១​រដ្ឋសភាជាតិ និង​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​។​លោក ផាន់ សុ​ផេង បាន​អញ្ជើញ​ឡើង​អាន​ផែនការ​សកម្មភាព​កិច្ច​សហ​ប្រតិ​ត្តិ​ការរក្សា​សន្តិសុខសម្រាប់​ការបោះឆ្នោត​ផែនការ​សកម្ម​
​ភាព​លេខ​១៥​ស​.​ជ​.​ណ ថ្ងៃទី ២២ ខែមេសា ឆ្នាំ​២០១៣ របស់​គណៈបញ្ជាការ​ស​ន្តិ​សុខ អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ​ស្តីពី​តួនាទី​ទទួលខុសត្រូវ​របស់​ភ្នាក់ងារ​សន្តិសុខ​ការពារ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ នៅ​ថ្ងៃអាទិត្យ ទី​២៨​ខែកក្កដា​ឆ្នាំ​២០១៣​សំដៅ​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ សុវត្ថិភាព​សណ្តាប់​សាធារណៈ​ដើម្បី​ឲ្យ​ដំណើរការ​នៃ​កា​ឃោសនាបោះឆ្នោត ការបោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នៅ​ទូទាំង​ខេត្ត​ស្ថិតក្នុង​បរិយាកាស​នយោបាយ​អ​ព្យា​ក្រិ​ត្យ ប្រជាធិបតេយ្យ​សេរី និង​យុ​ត្តិ​ធ​ម៍​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​ការភ័យខ្លាច ការ​គំរាម​គំហែង និង​អំពើ​ហឹ​ង្សា​ផ្សេងៗ​គ្រប់​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត សរុប​ចំនួន​៩២២​ការិយាល័យ លើ​៥៣៤​ទីតាំង ស្ថិតក្នុង​ស្រុក​៧ និង​ក្រុង​១​ទូរ​ទាំង​ខេត្ត !​ដោយ​ប្រើប្រាស់​កំលាំង​សរុប​ចំនួន​១.៩៨៥​នាក់ ក្នុងនោះ​រួមមាន​កំលាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​១.៥៩០​នាក់​,​កងរាជអាវុធហត្ថ​២០៥​នាក់​,​តំបន់សឹករង​កំពង់​ធំ​១៥០​នាក់​,​កងទ័ពជើងគោក​ខេត្ត​២០​នាក់ និង​កំលាំង​នាយកដ្ឋាន​ចារកិច្ច​ប្រចាំខេត្ត​២០​នាក់​។​លោក ឡុង ផល មាន​ប្រសា​ស​ន៏​កោត​ស​សើរ​ដល់​ផែនការ​ណ៏​យ៉ាង​ល្អិតល្អន់​ជាក់លាក់ របស់​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដែល​ត្រៀម​ប្រើប្រាស់​កំលាំង​សមត្ថកិច្ច​ជាច្រើន​នាក់​ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់​សាធារណៈ ធ្វើយ៉ាងណា​ឲ្យ​ដំណើរការ​នៃ​កា​ឃោសនាបោះឆ្នោត ការបោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នៅ​ទូទាំង​ខេត្ត​ប្រព្រឹត្តិទៅបាន​ល្អប្រសើរ​។​
​លោក ឡុង ផល សង្កត់ធ្ងន់ថា​សូម​ឲ្យ​កងកំលាំង​សមត្ថកិច្ច​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជន​អគតិ​មួយចំនួន ដែលមាន​ចេតនា​បំផ្លិចបំផ្លាញ​ទៅលើ​ផ្លាកសញ្ញា​គណបក្សនយោបាយ​ផ្សេងៗ ត្រូវតែ​ស្រាវជ្រាវ​វែកមុខ​យកមក​ផ្តន្ទាទោស​ឲ្យ​បាន​ដាច់ខាត​!​ចុងក្រោយ លោក​បាន​ជូន​ប័ណ្ណ​ស​សើរ និង ថវិការ​ដល់​មន្ត្រី​មាន​ស្នាដៃ​ក្នុង​ការបំរើ​ជាតិ​មាតុភូមិ​៕ ដោយ​៖ សំអាត


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya