ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​​បាក់ក​ជើង​ស្ដាំ​​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​

ស្ត្រី​ម្នាក់​​បាក់ក​ជើង​ស្ដាំ​​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​

ប៉ោយប៉ែត ៖ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៤​និង​៤៥​នាទី​រសៀល ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៣ នៅលើ​ផ្លូវ​បេតុង ឋិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ​យ័ ។
​សមត្ថកិច្ច​ជំនាញ​ក្រុង​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​កន្លែង​កើត ហេតុថា ស្ត្រី​រងគ្រោះ​មានឈ្មោះ អាន ស៊ី​មួយ អាយុ​៤០​ឆ្នាំ រស់នៅ​ភួ​មិ​កើតហេតុ ។ សមត្ថកិច្ច​បន្តថា មុន​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស៊េរី​ចាស់  ពណ៌​ខ្មៅ ធ្វើដំណើរ​ពី​ទិស​ត្បូង​ទៅ​ជើង លុះដល់​កន្លែងកើតហេតុ ផ្លូវបែក​ជា​បូ​ន​ត្រូវ​រថយន្ត​បង្ក​បុក​ពេញទំហឹង​ចំ​ជើង​ស្ដាំ​បណ្ដាល អោយ​បាក់ករ​ជើង ចំណែក​ម៉ូតូ​ខូចខាត​ផ្នែក​ខាងមុខ​បន្តិចបន្តួច ។​
​ក្រោយ​ហេតុការណ៍​នគរ​បាលច​រាច​រណ៍​ចុះមក​វាស់វែង​ដើម្បី​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង រង់ចាំ​អោយ​ម្ចាស់​ចូល​ខ្លូន​ដោះស្រាយ​តាមផ្លូវ​ច្បាប់  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya