កំពង់ចាម ៖ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ កម្លាំងជំនាញរដ្ឋបាលជលផលខេត្ត បានចុះប្រតិបត្តិការ បង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រក្នុងបឹង អតីតឡូតិ៍លេខ១ ស្ថិតក្នុង ឃុំគៀនជ្រៃ ឃុំហាន់ជ័យ និងឃុំស្រក ស្រុកកំពង់ចាម ក្នុងរយៈពេលពេញ១ថ្ងៃតែម្តង។
លោក នាយខណ្ឌបានបញ្ជាក់ទៀតថា ក្នុងតំបន់នេះ ជំនាញបានចុះអនុវត្តន៍បង្ក្រាបចំនួន៣ លើកទាំងលើកនេះ។ ក្នុងច្បាប់ជលផល អ្នកដែលប្រើប្រាស់ ឧបករណ៍នេសាទ ខុសច្បាប់ ប្រភេទលូស្បៃមុង ត្រូវទទួលទោស ជាប់ពន្ធនាគារ ពី១ឆ្នាំ ទៅ៣ឆ្នាំ។ លោក ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋ មេត្តាបញ្ឈប់ ការប្រើប្រាស់ ឧបករណ៍ខុសច្បាប់ ដែលបង្កឲ្យវិនាសពូជត្រី វិបត្តិនេះ វាផ្តល់ជូនមកវិញ នូវការលំបាកផ្នែកម្ហូបអាហារ ទាំងពេលបច្ចុប្បន្ន
និងទៅថ្ងៃអនាគត គឺ កូនចៅយើង ជាអ្នកទទួលរងគ្រោះទាំងអស់គ្នា៕