ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ឡាន​ដឹកឈើ​ប្រណីត​របស់​ក្រុមហ៊ុន​ឧកញ៉ា លឹម ប៊ុណ្ណា​ជាប់ផុង ដោយសារ​លើស​ទម្ងន់​ ​

ឡាន​ដឹកឈើ​ប្រណីត​របស់​ក្រុមហ៊ុន​ឧកញ៉ា លឹម ប៊ុណ្ណា​ជាប់ផុង ដោយសារ​លើស​ទម្ងន់​ ​

ក្រចេះ​៖ កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៣​នេះ​។ បន្ទាប់ពី​ជាប់ផុង​ជាង​២​ម៉ោង រថយន្ត​ខាងលើ ត្រូវ​ក្រុមហ៊ុន​ប្រើ​គ្រឿងចក្រ​អូស​ចេញពី ហើយ​បន្តដំណើរ​ទៅមុខ​ដោយ​រលូត គ្មាន​សមត្ថកិច្ច​ណា​ធ្វើការ​ត្រួតពិនិត្យ​មូលហេតុ ដែល​ធ្វើ​ដែល​រថយន្ត​នេះ​ជាប់ផុង​លើផ្លូវ​ជាតិ​បែបនេះ​ទេ​។​
​បើតាម​ប្រភពពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ បាន​ឲ្យ​ដឹងថា​តាម​ការកំណត់​មេព្រៃ​ចេញ​លិខិត​ដឹកជញ្ជូន ត្រឹមតែ​១៧​ម៉ែត្រគូប​តែប៉ុណ្ណោះ​ក្នុង​មួយ​រថយន្ត​។ ប៉ុន្តែ តាម​ការសង្កេត​ជាក់ស្តែង ការដឹកជញ្ជូន​ឈើ​ប្រណីត​សព្វ ជាពិសេស​របស់​ក្រុមហ៊ុន​ឧកញ៉ា លឹម ប៊ុណ្ណា មិនតិចជាង​៤០​ម៉ែត្រ គូប​ទេ​។​
​ពាក់ព័ន្ធ​ករណី​រថយន្ត​ដឹកឈើ​ប្រណីត​លើស​ទម្ងន់​នេះ លោក ស្រី សុខុន អនុប្រធាន​មន្ទីរ សាធារណការ ដឹកជញ្ជូន ខេត្តក្រចេះ បាន​មានប្រសាសន៍ថា លោក​បាន​បញ្ជា​ឲ្យ ចាំ​ថ្លឹង​រថយន្ត​នេះហើយ​។​
​ទោះបីជា​មានការ​អះអាង​របស់លោក ស្រី សុខុន បែបនេះ​ក្តី រថយន្ត​ដឹកឈើ​ខាងលើ បាន​បើ​ឆ្លងកាត់​ស្នាក់ការ​ថ្លឹង​រថយន្ត​ប្រចាំ​នៅ​ស្រុក​ស្នួល​កាលពី​ម៉ោង ប្រមា​ព​ជិត​១១​ព្រឹក​នេះ ដោយ​ពុំមាន​ការឃាត់​ថ្លឹង​រថយន្ត​ដឹកឈើ​នេះឡើយ​៕ ដោយ​៖ ឌឹ​ម សឿន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya