ភ្នំពេញ៖ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣ បានឃាត់ខ្លួន ជនសង្ស័យ ០២នាក់ ពីបទឆក់កាបូប ប្រព្រឹត្តនៅ លើដងផ្លូវ ចំណុចមុខផ្ទះ លេខ១០៥ ផ្លូវលេខ១៥៦ ក្រុមទី៨ ភូមិ២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ វង្ស នាង ហៅនាង ភេទប្រុស អាយុ ៣៧ឆ្នាំ
ជនជាតិខ្មែរ មុខរបរ សន្តិសុខ ក្រុមហ៊ុន PC ស្នាក់នៅផ្ទះជួល គ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ( ជាអ្នកបើកម៉ូតូ ) ។ ទី២-ឈ្មោះ ប៊ុន សុជាតិ ហៅ ជាតិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ១៨ ផ្លូវរថភ្លើង ក្រុមទី២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ( ជាអ្នកធ្វើ សកម្មភាពឆក់ ) ។
ដោយឡែក ជនរងគ្រោះវិញ ឈ្មោះ ជា សក្កណា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ហ្គ្រោនតិចណូឡូជី ( Grown Technology ) ស្នាក់នៅផ្ទះលេខ១E1 ផ្លូវលេខ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ បើតាមសមត្ថកិច្ច វត្ថុតាងដកហូតបាន រួមមាន កាបូបយួរដៃម៉ាក LV ពណ៌សូកូឡា ចំនួន០១ ដែលនៅក្នុងកាបូបមាន ទូរស័ព្ទមួយ គ្រឿងម៉ាក Sony Xperia ពណ៌ស កាតMetfone ប្រភេទ ៥ដុល្លារ ចំនួន០៤សន្លឹក និងលុយចំនួន ៥.០០០៛ ( ប្រាំពាន់រៀល ) ជារបស់ជនរងគ្រោះ បានធ្វើការប្រគល់ ជូនជនរងគ្រោះវិញ ។ ម៉ូតូមួយ គ្រឿងម៉ាក Suzuki Viva 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1F-6278 ក្រាម ពណ៌សថ្លា ចំនួន០៣កញ្ចប់តូច ( សង្ស័យជាគ្រឿង ញៀនម៉ាទឹកកក ) , លុយចំនួន ៦៥ដុល្លារ និង លុយខ្មែរចំនួន ១០០.០០០៛ (
ដប់ម៉ឺនរៀល ) ជារបស់ជនសង្ស័យ ។
បច្ចុប្បន្នជន សង្ស័យទាំងពីរនាក់ខាងលើ កំពុងឃាត់ខ្លួន ជាបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕