ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » លាង​សម្អាត​ផ្លូវ​ជុំវិញ​ ផ្សារ​យកមុខ​ខ្លួនឯង​ទារលុយ​ពី​អាជីវករ​

លាង​សម្អាត​ផ្លូវ​ជុំវិញ​ ផ្សារ​យកមុខ​ខ្លួនឯង​ទារលុយ​ពី​អាជីវករ​

​ភ្នំពេញ ៖ ទោះបីជា​លុយ​ដែល​ប្រធាន​ផ្សារ​ដើម​គ ឲ្យ​កូនចៅ​ដើរ​ប្រមូល​រៃអង្គាស​ពី​ម្ចាស់​ស្តង់​និង​ពី​អ្នកលក់ដូរ​លើ ចិញ្ចើមផ្លូវ​ជុំវិញ​ផ្សារ​មាន​ចំនួន​មិនសូវ​ច្រើន​យ៉ាងណាក្តី តែ​វា​ជះឥទ្ធិពល​អាក្រក់ ព្រោះ​ការលាង​សម្អាត​ផ្លូវ​ជុំវិញ ផ្សារ គឺជា​មុខមាត់​របស់​ប្រធាន​ផ្សារ សំរាប់​អួត​ថ្នាក់លើ​តែ​បែរជា​មក​ទារលុយ​ពី​អាជីវករ​ឲ្យ​ជួយ​ចេញថ្លៃ​ទឹក​ទៅ វិញ​។

លោក កែត ស៊ីវិនី ប្រធានផ្សារដើមគរ

ក្រុមអាជីវករ​បា​នប​ន្ត​ថា បើ​នៅ​រដូវភ្លៀង​គឺ​ផ្សារ​ដើម​គ ត្រូវ​លាង​សម្អាត​ក្នុង​មួយអាទិត្យ​ម្តង ដូច្នេះ​ក្នុង​មួយខែ​ត្រូវ លាង​សម្អាត​៤​ដង ហើយក៏​លោក​កែ​ត ស៊ី​វិ​នី ចំណេញ​លុយ​៤​លើក​ក្នុង​មួយខែ​ដែរ​។ ពិតណាស់​ផ្សារ​ដើម​គ​ក្នុង រដូវភ្លៀង បើ​មិន​លាង​សម្អាត​ទេ គឺ​ពោរពេញ​ទៅដោយ​ភក់ល្បាប់​និង​ជះក្លិន​អសោច​យ៉ាងខ្លាំង​ដល់​អ្នកដំណើរ ចេញ​ចូលទៅ​ទិញ​ទំនិញ​ក្នុង​និង​ក្រៅ​ផ្សារ​។ ប៉ុន្តែ​ការទទួលខុសត្រូវ​គឺជា​តួនាទី​របស់លោក​កែ​ត ស៊ី​វិ​នី ប្រធាន ផ្សារ​ដើម​គ ជា​អ្នក​ដក​ខ្ទង់ចំណាយ​ណាមួយ​ក្នុង​គណៈកម្មការ​ផ្សារ យកទៅ​ឲ្យ​ថ្លៃ​ឡានទឹក​ដែល​ចុះទៅ​លាង សម្អាត​នោះ ដោយ​មិនត្រូវ​ដើរ​ប្រមូល​លុយ​ពី​អាជីវករ​នោះឡើយ​។ ការដើរ​ប្រមូល​លុយ​ថ្លៃ​ឡានទឹក​ម្តងៗ​សុទ្ធ តែ​ចំណេញ​មិនដែល​ខាង​ផ្សារ​រកស៊ី​ខាត​នោះទេ ហើយ​បាន​មុខ​ឲ្យ​អ្នកកាសែត​ថត​ចុះផ្សាយ​ជូន​ថ្នាក់លើ​មើល យកមុខ​មាត់​ទៀតផង​។ ដូច្នេះហើយ​បានជា​អាជីវករ​ឬក៏​ក្រុម​សន្តិសុខ​ក៏ដូចជា​ជួរ​គណៈកម្មការ​ផ្សារ​មួយចំនួន នាំគ្នា​និយាយថា លោក​កែ​ត ស៊ី​វិ​នី មុខលុយ​។​
ក្រុមអាជីវករ​បាន​ឲ្យ​កាសែត​អរិយធម៌​ដឹងថា ការលាង​សម្អាត​ផ្លូវ​ម្តង​ក្រុម​សន្តិសុខ​ជំនិត​របស់លោក​ប្រធាន ផ្សារ​ដើរ​ប្រមូល​ក្នុង​ស្តង់​១ ប្រាំ​ពាន់​រៀល អ្នកលក់​តាម​កញ្ច្រែង​១​ពាន់​រៀល និង​ខ្លះទៀត ២​ពាន់​រៀល និង​ខ្លះ ទារ​ពិបាក​ពេក ៥០០​រៀល ក៏​យក​ដែរ ព្រោះ​កុំ​ឲ្យ​ស៊យ​។ ដូច្នេះ​ក្នុង​មួយខែ​លាង​ផ្លូវ​៤​ដង គឺ​លោក​ប្រធាន​ផ្សារ ចំណេញ​ទាំង​៤​ដង​ហ្នឹង​។ ក្រុមអាជីវករ​បាន​តាំង​សំនួ​រថា ចុះ​លុយ​ភាស៊ី​លុយ​អនាម័យ លុយ​ថ្លៃ​យាម​យប់​លុយ សន្តិសុខ ដើរទារ​ពី​អាជីវករ​រាល់​ព្រឹកល្ងាច​យប់ លុយ​ឆត្រ លុយ​ពង្រីក​តូប​ថ្មី លុយ​ដក​ភាគរយ​ពី​ម្ចាស់​អាជីវកម្ម​ទឹក និង​ភ្លើង​យកទៅ​ណា បានជា​មិន​យកមក​ចំណាយ​ផ្សេងៗ​យ៉ាងនេះ​? បើ​ធ្វើ​ស្អី​តែ​បន្តិច​ក៏ត្រូវ​ការ​លុយ​ពី​អាជីវករ ដែរនោះ ពិតជា​គ្មាន​សមត្ថភាព​ដឹកនាំ​ផ្សារ​នោះទេ​។ ពិសេស​ថ្មីៗ​កន្លងមកនេះ​ឮថា បទបញ្ជាផ្ទៃក្នុង​រវាង​មេ មេ​រង ជាមួយ​កូនចៅ​មិនសូវ​ចុះសម្រុង​គ្នា​ទេ ព្រោះតែ​លោក​ប្រធាន​ផ្សារ​ក្តោប​ប្រមូល​វេច​ខ្ចប់ យកតែ​ម្នាក់ឯង​ពេក​។​
ក្រុម​សន្តិសុខ​នាំគ្នា​ថ្ងូរ​ថា សព្វថ្ងៃ​ក៏ដូចជា​ពេលកន្លងមក ខណៈដែល​លោក​កែ​ត ស៊ី​វិ​នី មក​ធ្វើជា​ប្រធាន​ផ្សារ​គឺ ពួកគេ​ស្ទើរ​ដាច់បាយ​ម្តងៗ​ទៅហើយ ព្រោះតែ​លោក​ប្រធាន​គាត់​ចេះ​កាត់​ច្រឹប យកលុយ​ពី​ពួកគេ​ដែលជា​ប្រភព ចំណូល​ទុក​ទិញ​បាយ​ហូប​ពេលព្រឹក ដែល​ខំ​ទារ​ពី​អាជីវករ​បាន​បន្តិចបន្តួច ក៏ត្រូវ​លោក​ឲ្យ​ចែករំលែក​ទៅ​គាត់ ផង​។ ដូច្នេះ​ក្នុង​មួយថ្ងៃ​ពួក​សន្តិសុខ​ចែកគ្នា ក្នុង​ម្នា​ក់បាន​៧​ពាន់​រៀល គឺ​លោក​ប្រធាន​គាត់​កាត់ យក​២​ពាន់​រៀល ហើយដោយ​យក​លេស​ថា ទុក​ជួយ​ទៅ​ថ្នាក់លើ ដោយ​គេ​មិនដឹងថា ថ្នាក់លើ​បានទទួល​ដែរ​ឬ អត់​នោះទេ​។​
ដោយ​មើល​ឃើញតែ​ប្រយោជន៍​ខ្លួនឯង មិន​គិតពី​ផលប៉ះពាល់​ដល់​អ្នកដទៃ​នោះ ទើប​ពួកគេ​ដាក់​ងារ​ឲ្យ​លោក កែ​ត ស៊ី​វិ​នី ថា «​បុរស​មុខលុយ​នោះឯង​» ។ ប៉ុន្មាន​ថ្ងៃមុន​ឮថា លោក​អភិបាល​ខណ្ឌទួលគោក​ស្តីបន្ទោស​លោក ប្រធាន​ផ្សារ​នេះ​ពី​រឿង​ឲ្យ​ប្រាក់ខែ​សន្តិសុខ​តិចតួច​បំផុត ដូច្នេះហើយ​ទើប​គេ​មិនសូវ​ស្តាប់​មេ​កើយ​នោះ​។ សូម លោក​ប្រធាន​ទទួល​នូវ​ការ​អង្វរ​ពី​សន្តិសុខ​នូវ​ពាក្យ​មួយ​ខ្លះ​ថា បើ​លោក​ប្រធាន​បានទទួល​ទាន​បាយ សូម​ឲ្យ​ពួក គេ​បាន​បបរ​ហូប​ផង​។ កុំ​ដាច់​ដូច​សព្វថ្ងៃនេះ​វា​មិន​ល្អមើល​នោះឡើយ លោក​ប្រធាន​ហេស​!​ហេ​!​។ ជុំវិញ​ការរិះគន់ ទាំងអស់​មិនអាច​ទំនាក់ទំនង​លោក​ប្រធាន​ផ្សារ​ដើម​គ​បានទេ​៕ ដោយ​៖​តា​បណ្ឌិត​


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya