ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» Breaking News, ព័ត៌មានជាតិ » ខ្មោច​ងាប់​៣៤​ឆ្នាំ​ហើយ​រស់​ឡើងវិញ​​លង​ប្រជាជន​ពេញ​​ក្រុង​កំពង់ឆ្នាំង​

ខ្មោច​ងាប់​៣៤​ឆ្នាំ​ហើយ​រស់​ឡើងវិញ​​លង​ប្រជាជន​ពេញ​​ក្រុង​កំពង់ឆ្នាំង​

​កំពង់ឆ្នាំង​៖ មានរឿង​ចម្លែក​មួយ​ថ្មីៗ​កន្លងមក បាន​កើតឡើង​នៅក្នុង​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ ឆ្នាំង ដែល​បានធ្វើ​ឲ្យ​ប្រជាជន​ជិត​១០០​គ្រួសារ មានការ​ភ័យខ្លាច​តក់​ស្លុត​និង​ជួនកាល​ម្តងៗ​ក្តៅក្រហាយ ព្រោះ តែមាន​«​ករណី​ខ្មោច​ងាប់​៣៤​ឆ្នាំ​ហើយ​រស់​ឡើងវិញ ដើរ​លង​អ្នកភូមិ​ផ្អើល​ក្រុង​កំពង់ឆ្នាំង​»​។​
​    ​ខាងលើនេះ គឺជា​ប្រធានបទ​មួយ​ដែល​ប្រជាជន​រស់នៅ​ភូមិ​បាន​លើក​យកមក​លាតត្រដាង និង​មាន​វិធានការ​ទប់ស្កាត់ បើ​មិន​ដូច្នោះ​ទេ «​ខ្មោច​» នោះ​លង​ទាមទារ​កេរ​ដីធ្លី​ដែល​សល់​ពី​ជំនាន់​ប៉ុល ពត ធ្វើជា​ទ្រព្យសម្បត្តិ របស់​ក្រុម​ខ្មោច​ជាក់​ជាមិនខាន​ទេ​។ រឿងនេះ​អាចជា​រឿង​គ្មាន​ការទទួលខុសត្រូវ​រប​ស់​អង្គភាព​មួយ ដោយ​ទុក​ដី​ចោល​៣៤​ឆ្នាំ លុះ​ដី​មាន​ហាងឆេង​ក្នុង​១​ម៉ែត្រការ៉េ ១៥០​ដុល្លារ ទើប​ឆ្នាំ​២០១៣​នាំគ្នា​ប្តឹង​ប្រជាពលរដ្ឋ
សើរើ​យក​ដី​នោះ​វិញ​។ ដូច្នោះ​ហើយ​ទើប​ប្រជាពលរដ្ឋ​នាំគ្នា​និយាយថា «​ខ្មោច​ងាប់​៣៤​ឆ្នាំ​ហើយ​រស់​ឡើងវិញ​លង​ទាមទារ ដី​កេរ​សល់​ពីរ​បប​ប៉ុលពត​» នោះឯង​។​
​    ​ប្រភព​បានអោយដឹងថា រហូតមកដល់​ថ្ងៃនេះ​ប្រជាជន​រស់នៅ​លើដី​ទំហំ​ជាង​១​គីឡូម៉ែត្រ បួន​ជ្រុង​ស្ថិតនៅក្នុង ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង មាន​ចំនួន​កើនឡើង​ជិត​១០០​គ្រួសារ​ហើយ​។ ប្រជាជន​ទាំងនោះ​បែក​ពីរ​បប​អាវខ្មៅ ប៉ុល ពត​ឆ្នាំ ១៩៧៩ ភ្លាម​ពួកគាត់​បាន​ទៅ​ចាប់ដី​នៅជាប់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ខាងលើ​ស្នាក់នៅ​ធ្វើ​ផ្ទះ​បង្កបង្កើន ផល​។​ប្រជាជន​ខ្លះ​រស់នៅ​ឆ្នាំ ១៩៩០ ដោយមាន​ការលក់​ទិញ​ត​ពី​ម្នាក់​ទៅ​ម្នាក់ ហើយ​ក៏មាន​ប្រជាជន​ខ្លះទៅ​ទិញ​ដី នោះ​រស់នៅក្នុង​ឆ្នាំ​១៩៩៦ រហូតមកដល់​បច្ចុប្បន្ន​ដោយ​ការរស់នៅ​នោះ​គ្មាន​អំពើហិង្សា ហើយ​សន្តិភាព​បំផុត​។​
​    ​ប្រជាជន​ជិត​១០០​គ្រួ​សារបាន​អះអាងថា «​ការរស់នៅ​របស់​ពួកគាត់​លើដី​នោះ​មាន​អាជ្ញាធរ​ភូមិ​សង្កាត់ ក្រុង ដឹងឮ​ពិសេស ពេល​សាង​សង់ផ្ទះ​ត្រូវ​មានច្បាប់​ត្រឹមត្រូវ​ស៊ី​ញ៉េ ដោយ​ចៅសង្កាត់​មេភូមិ ចៅហ្វាយក្រុង និង​មន្ត្រី​ភូមិ បាល​ផងដែរ​»​។ លុះដល់​ថ្ងៃទី ១៤ សីហា ២០១៣ លោក ង៉ាន ណា​នី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​បានធ្វើ​លិខិត​លេខ ៤២៥ របក ផ្ញើជូន​អភិបាលក្រុង​កំពង់ឆ្នាំង​ថា «​ដី​ទំហំ​ជាង​១​គីឡូម៉ែត្រ​បួន​ជ្រុង​ប្រជាពលរដ្ឋ​ជិត​១០០ គ្រួសារ​កំពុង​រស់នៅ​ជា​ដី​របស់​ការិយាល័យ​គ្រឿងយន្ត​កសិកម្ម​ខេត្ត​ទៅវិញ​»​។ បន្ទាប់មក​នៅ​ថ្ងៃទី​២១ សីហា ២០១៣ លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង​បានធ្វើ​លិខិត​លេខ ៣៦/០១៣ ស​ជល ហាម​ដល់​ប្រជាជន ជិត​១០០​គ្រួសារ​អោយ​ឈប់​ការសាងសង់ ការលក់ដូរ ព្រោះ​ដី​នោះ​ជា​ដី​របស់​ការិយាល័យ​គ្រឿងយន្ត
​កសិកម្ម​ខេត្ត​។​
​    ​ប្រជាជន​បាន​និយាយថា ពីមុន​និង​ឥឡូវ​ទីតាំង​ការិយាល័យ​គ្រឿងយន្ត​កសិកម្ម​មាន​ធ្វើ​របង​ថ្ម និង​របងលួស អស់ហើយ​។ ចុះ​ហេតុអ្វី​ទើបតែ​នៅ​ខែសីហា ឆ្នាំ​២០១៣ អះអាងថា ដី​នោះ​ជា​របស់​រដ្ឋ​? បើ​ដី​រដ្ឋ​ហេតុអ្វី​មិន​ហាម ពួកគាត់​តាំងពី​ឆ្នាំ​១៩៧៩ រហូតដល់​ឆ្នាំ​១៩៩៦? ហើយ​មាន​ហេតុផល​អ្វី​បានជា​ទើប​ភ្ញាក់ខ្លួន​ថា ដី​នោះ​ជា​ដី​របស់ ការិយាល័យ​គ្រឿងយន្ត​? ប្រជាជន​រស់នៅ​សាងសង់​លើដី​នោះ​តាំងពី​ឆ្នាំ​១៩៧៩ មុន​ការិយាល័យ​នេះ
​កើតឡើ់ង​ម្ល៉េះ ហើយ​ប្រជាជន​បន្ត​សាងសង់​សំណង់​រឹងមាំ ជាច្រើន​ល្វែង​ច្រើន​ជាន់ មាន​បើកហាង​ធំ តូច ព្រោងព្រាត​ហេតុអ្វី មិន​ទៅ​ហាមឃាត់​? ហើយ​ហេតុអ្វី​បានជា មេភូមិ​ចៅសង្កាត់ ចៅហ្វាយក្រុង មន្ត្រី​ភូមិ​បាន​ស៊ី​ញ៉េ អោយ​ពួកគាត់​សាងសង់​? ឬមួយ​ក៏​លោក ង៉ាន ណា​នី ទើប​ភ្ញាក់​ពី​សម្រាន្ត​ហើយ​យល់​សុបិន​ឃើញថា ដី​នោះ​ជា​ដី​របស់​រដ្ឋ​?
​បើ​គិតពី​ការរស់នៅ​របស់​ប្រជាជន​ជា​២​ដំណាក់​កាលនោះ យើង​អាច​មើលឃើញថា «​ទី​១​អ្នករស់នៅ​ឆ្នាំ​១៩៧៩ រហូតដល់​ឆ្នាំ​១៩៩៦ គឺមាន​រយៈពេល​២០​ឆ្នាំ ហើយ​អ្នករស់នៅ​បន្ត​ពី​ឆ្នាំ​១៩៩៩ រហូតមកដល់​បច្ចុប្បន្ន​មាន​រយៈ ពេល​១៤​ឆ្នាំ​ទៀត​។ សរុប​ទាំង​២​ដំណាក់កាល​នេះ គឺ​ប្រជាជន​រស់នៅ​ក្បែរ​របង​ការិយាល័យ​កសិកម្ម ឬក៏​ជុំវិញ​ទីតាំង
នោះ​មាន​រយៈពេល​៣៤ ឆ្នាំ​ហើយ​។​
​    ​ប្រជាជន​បាន​និយាយថា បន្ទាប់ពី​បោះឆ្នោត​ថ្ងៃទី ២៨ កក្កដា ចប់​ប្រកាស​លទ្ធផល​ភ្លាម នៅ​ថ្ងៃទី​១៤ សីហា ២០១៣ លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត និង​លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង​ធ្វើអោយ​ពួកគាត់ ក្តៅក្រហាយ និង​អស់សង្ឃឹម​រលីង​។ នេះហើយ​ជា​ទង្វើ​មិន​ប្រក្រតី​នៃ​មន្ត្រី​ជើង​១០​ថ្នាក់ក្រោម​ជាតិ​របស់​គណបក្ស
ប្រជាជន​កម្ពុជា​ដែល​ធ្វើទុក្ខបុកម្នេញ​ដល់​ប្រជាជន​ម្ចាស់​សន្លឹកឆ្នោត​។ មិន​ខុសពី​ពាក្យ​គេ​ថា «​យកទោស​សងគុណ​» នោះទេ​។ ម្យ៉ាងទៀត​គេ អាច​និយាយបានថា​»​ដល់ត្រើយ​សើយ​គូថ​»​។​
​    ​ប្រជាជន​បន្តថា ឥឡូវ​ពួកគាត់​បានដាក់​បណ្តឹង​ទៅ​លោក​អភិបាល​ខេត្តហើយ ព្រមទាំង​បានដាក់​បណ្តឹង​ទៅ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ផងដែរ​។​
​    ​ប្រជាជន​បាន​ផ្តាំ​ទៅ​អភិបាលក្រុង​ក៏ដូចជា លោក​ប្រធាន​មន្ទីរ​ថា​» ករណីនេះ​បើ​ដោះស្រាយ​មិន​ស្រួល​អាច ក្លាយជា​ចលនា​បដិវត្តន៍​ដីធ្លី ហើយក៏​ត្រូវ​ចាំ​អនុសាសន៍​របស់​សម្តេច​តេ​ជោ​សែន​ផងដែរ​ថា​«​ពលរដ្ឋ​ណា​រស់នៅ​កន្លែង ណា​ដោយ​សន្តិភាព គ្មាន​ការ​ហិង្សា គ្មាន​ការតវ៉ា​ប្រឆាំង គឺ​ចាប់ពី​៥​ឆ្នាំ​ឡើងទៅ​ក្លាយជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​ប្រជាជន​ជន​នោះ​»​។ សូម​អស់លោក «​កុំអោយ​រងើកភ្លើង​១​ដុំ​ដ៏​តូច​ក្លាយជា​អគ្គិភ័យ​អោយសោះ​»​។
ប្រជាជន​បាន និយាយថា បើ​ខ្មោច​ងាប់​៣៤​ឆ្នាំ ហើយ​មេត្តា​កុំ​ដើរ​លង​ពួកគាត់​អោយ​ភ័យខ្លាច​អី ហើយ​ទោះបីជា​លង​យ៉ាងណា​ក៏ ពួកគាត់​មិន​ញញើត​ដែរ​Sic​។ ជុំវិញ​ការលើកឡើង​របស់​ប្រជាជន​កាសែត​អរិយធម៌​មិនអាច​សុំ​ទំនាក់ទំនង​លោក​អភិបាលក្រុង​កំពង់ឆ្នាំង និង​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​ពន្យល់​បំភ្លឺ​បានទេ​នៅ​ថ្ងៃទី ១១ កញ្ញា ២០១៣​។​
​    ​នៅមាន​រឿងអាស្រូវ​ជាច្រើន​ទៀត​ដែល​កាសែត​យើង នឹង​លើក​យកមក​ចុះផ្សាយ​នៅ​លេខ​ក្រោយៗ​ទៀត ពាក់ព័ន្ធ​នឹង​ការលក់​ដី​មន្ទីរ​កសិកម្ម​ខេត្ត​អោយ​ឈ្មួញ​ធ្វើជា​កា​រ៉ា​ស់​សាំង​៕ ដោយៈ តា​បណ្ឌិត​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya