ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុងចំណោម​៥​នាក់ ដកហូត​ថ្នាំញៀន​២៨​កញ្ចប់​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុងចំណោម​៥​នាក់ ដកហូត​ថ្នាំញៀន​២៨​កញ្ចប់​

​ខេត្តកណ្ដាល ៖ ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​២​នាក់ ត្រូវបាន​ឃាត់ខ្លួន និង​៣​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៦​និង​២៥​នាទី ថ្ងៃ​១៧ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ថិតក្នុង​ភូមិ​ព្រែក​យាយ​ហាយ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។​

 

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​១.​ឈ្មោះ ប្រាំង ភារៈ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ​រោង ចក្រ​កាត់ដេរ រស់នៅក្នុង ភូមិ​កំពង់​សំបួរ​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​។ ២.​ឈ្មោះ ឆុំ ស្រី​មួយ ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិ​ប្រាកដ រស់នៅក្នុង ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ចំណែក​ជនសង្ស័យ​រត់​គេចខ្លួនបាត់​ទី​១.​ឈ្មោះ ស្រ៊ី គុណ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពិតប្រាកដ រស់នៅក្នុង ភូមិ​ព្រែក​យាយ​ហាយ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​។ ជនសង្ស័យ ០២ នាក់ ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ។​

 

​វត្ថុតាង​ចាប់បាន ៖ -​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)២៨ កញ្ចប់ (​ធំ ០១ និង តូច ២៧ កញ្ចប់​) -​ជញ្ជីង​ថ្លឹង​ថ្នាំញៀន ០១ -​ទូរស័ព្ទ​ចល័ត ០១ គ្រឿង -​កាបូប​យួរដៃ​ចំនួន ០១ -​សម្ភារៈ​សំរាប់​ជក់​គ្រឿងញៀន និង សំរាប់​វេច​ខ្ចប់​ចែកចាយ​មួយចំនួន ។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០២ នាក់​នេះ​ត្រូវបាន​មន្ត្រីនគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕fg gc

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya