ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​បើកឡាន​មិនដឹង​ជាប់​ហ្គា បាន​ជ្រុល​ទៅបុក​បុរស​ម្នាក់​រងរបួស​បាក់ជើង និង​បន្ត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ ​

បុរស​ម្នាក់​បើកឡាន​មិនដឹង​ជាប់​ហ្គា បាន​ជ្រុល​ទៅបុក​បុរស​ម្នាក់​រងរបួស​បាក់ជើង និង​បន្ត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ ​

ភ្នំពេញ​៖ បុរស​ម្នាក់​រងរបួស​បាក់ជើង​និង​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​មាត់ទ្វា​ទាំងស្រុង មូលហេតុ​ដោយ​បុរស​ចំណាស់​ម្នាក់​បើកបរ​រថយន្ត​១​គ្រឿង​បាន​ជា​ន់ហ្គា ចេញ​ទៅ​តែ​មិនដឹង​ថា​រថយន្ត​របស់​ខ្លួន​ជាប់​ហ្គា បាន​បុក​រះ​តែម្ដង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​២០​នាទី​នា​ព្រឹក​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៦ ចំណុច​មុខ​ផ្ទះ​លេខ​១១៥A តាម​បណ្ដោយ​ផ្លូវ​១៤១ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​
​បុរស​ចំណាស់​ដែល​បើក​រថយន្ត​បង្ក​មាន​ឈ្មោះ អ៊ុល សារី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​ជា​នគរបាល​នៅ​សាលា​ដី​ឥដ្ឋ និង​ស្នាកនៅ​ផ្ទះ​លេខ​៧៨A ផ្លូវ​លេខ​១៤១ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។ ចំណែក​បុរស​ដែល​អង្គុយ​លើ​ម៉ូតូ​នៅមុខ​ផ្ទះ​រង​ការខូចខាត មានឈ្មោះ ទីន ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រងរបួស​បាក់ជើង​។​
​តាម​ប្រភព​ព័ត៌មាន​សាក្សី​នៅ​ក្បែរ​និង​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ ឃើញ​បុរស​ចំណាស់​ម្នាក់​បាន​បើករថយន្ត​១​គ្រឿង​ង​ម៉ាក​ហ្វ័​រែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2I-6128 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៤១​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​មិនដឹង​ថា​រថយន្ត​របស់​ខ្លួន​ជាប់​ហ្គា បាន​ជ្រុល​ទៅបុក​បុរស​ម្នាក់​ដែល​អង្គុយលេង​លើ​ម៉ូតូ​១​គ្រឿង​ម៉ាក​គុប​៩០ ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AX-5215 នៅមុខ​ផ្ទះ​លេខ​១១៥A បណ្ដាលអោយ​រងរបួស​បាក់ជើង ហើយ​បាន​បន្ត​បុក​ទម្លុះ​ទ្វា​ផ្ទះ​ខាងលើ​បណ្ដាលអោយ​ខូចខាត​ទ្វារ​ទាំងស្រុង​តែ​ម្ដង​។ សូម​បញ្ជាក់​ផង​ដែរ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​កាល់ម៉ែត​ភ្លាមៗ​ផងដែរ​។​
​ក្រោយពេល​កើតហេតុ​នគរបាល​ចរាចរណ៍​បាន​ចុះ​ទៅ​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង ហើយ​ម្ចាស់​រថយន្ត​បាន​សម្រប់សម្រួល​ជាមួយ​និង​ម្ចាស់ផ្ទះ​ដោយ​សុំ​ជួសជុ​លសង់​ដល់​ម្ចាស់ផ្ទះ​វិញ​ផង​ដែល​។ ចំណែក​ជនរងគ្រោះ​ដែល​រងរបួស​បាក់​ជើង​នោះ​ត្រូវបាន​ម្ចាស់​រថយន្ត​បង្ក​បាន​ធ្វើការ​ចរចា​គ្នា​៕
12400519_1552256795097960_6546246081796301715_n 12418036_1552256808431292_5195602094473385783_n 12509535_1552256825097957_6654776128520427854_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya