ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បុរស​២​នាក់ ករណី​កាន់កាប់​អាវុធ​ខុសច្បាប់​ ​

ប៉ូលិស​ឃាត់ខ្លួន​បុរស​២​នាក់ ករណី​កាន់កាប់​អាវុធ​ខុសច្បាប់​ ​

កណ្តាល​៖ នៅ​ថ្ងៃ​ទី​១៦​ខែ​០១​ឆ្នាំ​២០១៦ ម៉ោង​២១.៣០​នាទី​យប់  នៅ​ចំណុច​៖​សួនច្បារ​តាខ្មៅ​ភូមិ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ។​
​ជនល្មើស​០២​នាក់ (​ឃាត់ខ្លួន​)១-​ឈ្នោះ​ប៊ុន សុផល ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ។​
២-​ឈ្មោះ​ប៊ុន ចាន់ថន ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ។​
​អ្នក​ទាំង​០២ មាន​ទីលំនៅ​ភូមិ​សង្កាត់​តាខ្មៅ មុខរបរ លក់ដូរ​(​ត្រូវជា​បងប្អូន​បង្កើត​)​។​
​វត្ថុតាង​ចាប់យក​៖
-​ដាវ​ដង​ដែក​ប្រវែង​០,៥៣​ស​.​ម​ចំនួន​០១​។​
-​កាំបិត​បុ័ងតោ​ចំនួន ០១
-​ស្រោម​សំរាប់​ដាក់​ដង​វាយ​សី​ចំនួន​០១ ។​
-​ម៉ូតូ​scooy​ពណ៌​លឿងចាស់​ផ្លាកលេខ​ភ្នំពេញ 1CS-5879 ចំនួន​០១​គ្រឿង​។​
​មុនពេល នៅ​កន្លែងកើតហេតុ​ខាងលើ មាន​កម្មវិធី​ប្រគុំ​តន្ត្រី បន្ទាប់មក​មាន​ក្មេងៗ​
​មួយក្រុម បាន​នាំគ្នា​ដេញ​វាយ​កាប់​ចាក់​ផ្អើល​ពេញ​ផ្លូវ ពេលនោះ​កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ​សហកា​រណ៍​ជាមួយ​ប៉ុស្តិ៍​និង​កម្លាំង​ចរាចរណ៍​បាន​ធ្វើ​អន្តរាគមន៍ ចាប់ខ្លួន​បាន​ជនល្មើស​០២​នាក់​ខាងលើ​ព្រមទាំង​វត្ថុតាង ។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​សារភាពថា វត្ថុតាង​ខាងលើ ជា​របស់​ខ្លួន​បាន​យក​ពី​ផ្ទះ​ដើម្បី​ទុក​ការពារ​ខ្លួន និង​សព្វថ្ងៃ​មិន​បាន​ប្រើប្រាស់​គ្រឿងញៀន​នោះ​ទេ​។​
​ករណីនេះ សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

941000_1959661840925493_3516880614421174188_n 946126_1959661947592149_3390251728224491862_n 12548987_1959661830925494_2024194252949059692_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya