ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​យុវជន​ម្នាក់ និង​រឹបអូស​បាន​គ្រឿងញៀន ​

ប៉ូលិស​ឃាត់ខ្លួន​យុវជន​ម្នាក់ និង​រឹបអូស​បាន​គ្រឿងញៀន ​

កោះកុង​៖ នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៦ កម្លាំង​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​កោះកុង បាន​ចុះ​ប្រតិបត្តិការ ក្តៅគគុក ឆែកឆេរ​ផ្ទះ មួយកន្លែង ស្ថិតនៅ​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​។​
​មុន​នឹង​ចុះ​ប្រតិបត្តិការ​ទីតាំង​នេះ កម្លាំង​លោក​បាន ស៊ើប​សង្កេត យូរណាស់​មកហើយ មុន​នឹង​បង្ក្រាប់​ទីតាំង​ខាង​នេះ​បាន​។ ជនសង្ស័យ​មាន​ឈ្មោះ ស៊ីវ ប៊ុន​ធីប ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ទីតាំង​ខាងលើ ហើយ​សមត្ថកិច្ច ធ្វើការ​ឆែកឆេរ រកឃើញ​ថ្នាំ​ញៀន ចំនួន ៤​កញ្ចប់​ធំ ប្រភេទ​ម៉ា​ទឹកកក​មាន​ទម្ងន់​២៤.២៧​ក្រាម រួម​ទាំង​ប្រដាប់​ជក់​ផងដែរ​។​
​លោក​សូម​អំពាវរ​នាវ ដល់​ប្រជាពលរដ្ឋ មេត្តា​ជួយ​សហកា​រណ៍ ក្នុងការ​ផ្ទល់​ព័ត៌មាន ជូន​សមត្ថកិច្ច ឲ្យ​បា​ទូលំទូលាយ ហើយ​សមត្ថកិច្ច រង់ចាំ​ទទួល​ព័ត៌មាន គ្រប់ ២៤​ម៉ោង និង​គ្រប់​តំបន់​ទាំងអស់ ដើម្បី​ភូមិ​-​ឃុំ មាន​សុវត្ថិភាព របស់​ប្រជាពលរដ្ឋ​កម្លាំង​លោក មិន​គិត​ពី​ការនឿយហត់​ឡើយ​ព្រោះនេះ ជា​តួនាទី​របស់​លោក​។ ចំពោះ ជនសង្ស័យ​សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង ទៅ​សាលា​ដំបង​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​៕

KS11576

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya