ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​មនុស្ស​៥​នាក់​ជាប់​ពាក់ព័ន្ធ ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ ​

ប៉ូលិស​ឃាត់ខ្លួន​មនុស្ស​៥​នាក់​ជាប់​ពាក់ព័ន្ធ ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ ​

សៀមរាប​៖ ដោយ​មាន​ការសហការ​គ្នា​រវាង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រួម​ជាមួយ​អធិការ​ នគរបាល​ស្រុក​ក្រឡាញ់​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ដោយ ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​។

ជន​ទាំង​៥​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ទី​១​មានឈ្មោះ​វុត សំណាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ត្រាំ​កង់ ឃុំ​ចន្លា​ស់ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ទី​២​ឈ្មោះ​ចំរើន រិ​ទី្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ឈូក​រ័ត្ន ឃុំ​ចន្លា​ស់ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ទី​៣​ឈ្មោះ​ឡាត់ មករា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ឈូក​រ័ត្ន ឃុំ​ចន្លា​ស់ដៃ ស្រុក​ក្រឡាញ់​ខេត្តសៀមរាប ទី​៤​ឈ្មោះ​ហាក់ វ៉ាន់ជិញ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ត្រពាំង​ច្រាំង ឃុំ​ក្រឡាញ់ ខេត្តសៀមរាប ទី​៥​ឈ្មោះ​ងួន អាទិត្យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​តា​ច្រែង ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ដកហូត​មួយចំនួន​រួមមាន​គ្រឿងញៀន ទូរស័ព្ទដៃ បំពង់ ទុយោ​ជក់ និង​វត្ថុតាង​មួយចំនួនធំៗ​ទៀត​។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

1452983506075

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya