ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​គាស់​ផ្ទះ ប្រជាពលរដ្ឋ​យក​ម៉ូតូ ​

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​គាស់​ផ្ទះ ប្រជាពលរដ្ឋ​យក​ម៉ូតូ ​

ភ្នំពេញ​៖ នា​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៦ ក្រោយ​ទទួលបាន​បណ្តឹង ពី​ប្រជាពលរដ្ឋ​ថា មាន​ក្រុមចោរ ពីរ​នាក់ គាស់​ផ្ទះ​ប្រជាពលរដ្ឋ លួច​ម៉ូតូ​ម៉ាក និច មួយគ្រឿង នៅ​ចំណុច ផ្លូវ​មុនី​វង្ស ភូមិ​៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន បាន​សម្រេច​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ បាន​សហការ​ជាមួយ ក្រុម​ប្រជា​ការពារ​ភូមិ ចុះ​ស្រាវជ្រាវ នឹង​ឃាត់ខ្លួន បាន​បក្ខ​ចោរ​ម្នាក់ រួម​ទាំង​ដក​ហួត​បាន​ម៉ូតូ​មកវិញ ស្ថិត​នៅ​ចំណុច ចំណែក​បក្ខពួក​ម្នាក់​ទៀត​រត់គេចខ្លួន​បាត់ស្រមោល​។​
​បក្ខពួក​ចោរ​ម្នាក់ ដែល​ឃាត់ខ្លួន​បាន​មាន​ឈ្មោះ សូរ បញ្ញា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ស្នាក់នៅ និង​មុខរបរ​មិន​ពិត ប្រាកដ ចំណែក​បក្ខពួក ដែល​រត់​គច​បាត់​នោះ មិន​ត្រូវបាន​ស្គាល់​អត្ថ​សញ្ញាណ​ទេ​។​
​ម្ចាស់ផ្ទះ​ដែល​ត្រូវ​ចោរ គាស់​យក​ម៉ូតូ​ឈ្មោះ ហេង ស៊ី​ណង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ស្នាក់​នៅ​កន្លែងកើតហេតុ មុខរបរ ជា​និស្សិត ហើយ​ម៉ូតូ​ចោរលួច បាន​នោះ ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1DC-1714 ។​
​សមត្ថកិច្ច បានបញ្ជាក់​ថា ជនសង្ស័យ ឈ្មោះ សូរ បញ្ញា ត្រូវបាន​បញ្ជូន​ទៅ ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ចំករ​មន រង់ចាំ​ចាត់​តាម​នីតិ​វិធាន​ច្បាប់​បន្តទៀត ឬ​ឯ​ម៉ូតូ​ត្រូវបាន​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​ហើយ​៕

KS11569

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya